ព័ត៌មានជាតិ
ម៉ាស៊ីនបូមទឹករបស់កងអង្គរក្សសម្តេចតេជោ ចំនួន៤គ្រឿង ត្រូវបានដាក់បូមនៅផ្សារបឹងព្រលឹត
ម៉ាស៊ីនបូមទឹកខ្នាតធំរបស់កងអន្តរាគមន៍នៃបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ ចំនួន៤គ្រឿងត្រូវបានដឹកយកទៅដាក់បូមនៅតំបន់ផ្សារបឹងព្រលឹតស្ថិតក្នុងភូមិអូរអណ្តូង១សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញដើម្បីបូមទឹកពីប្រពន្ធ័លូតូចចូលទៅលូធំ។
យោងតាមប្រសាសន៍របស់លោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅបានមានឲ្យដឹងថា ម៉ាស៊ីនបូមទឹកខ្នាតធំរបស់កងអន្តរាគមន៍នៃកងអង្គរក្សសម្តេចតេជោ ត្រូវបានដឹកយកទៅដាក់បូមចំនួន៤គ្រឿងត្រូវបានបញ្ជូនទៅកាន់តំបន់ផ្សារបឹងព្រលឹតដើម្បីបូមទឹកតាមប្រពន្ធ័លូតូចចូលទៅលូធំដើម្បីជំរុញឲ្យទឹកបានហូលឿនទៅស្ថានីយ៍បូមទឹកព្រែកបារាំង។

លោកអភិបាលខណ្ឌច្បារអំពៅខណៈដែលលោកកំពុងស្ថិតនៅទីតាំងម៉ាស៊ីនបូមទឹកបានបញ្ជាក់ថាម៉ាស៊ីនបូមទឹក៤គ្រឿងអាចជួយរុញទឹកឲ្យហូរបានលឿនដូច្នេះទឹក និងបានរំដោះទឹកចេញពីតំបន់លិចលង់(ផ្សារបឹងព្រលឹង)ឆាប់ៗ ។ នេះបើសិនជាពុំមានធ្លាក់ភ្លៀងខ្លាំងនោះ។ក្នុងនោះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅសូមសំដែងក្តីរំភើបរីករាយនៅពេលដែលសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចបានបញ្ជារឲ្យកងអង្គរក្សរបស់សម្តេចដឹកយកម៉ាស៊ីនមកបូមទឹកចេញពីតំបន់រងការលិចលង់ទាំងយប់ដូចថ្ងៃនេះ៕
អត្ថបទៈ នរា





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន