ជីវិតកម្សាន្ដ
អ្នកស្រី អុឹម សុគន្ធា៖ លោក Nawat មិនត្រឹមតែមិនធ្វើតាមកាលវិភាគទេ គឺមិនគោរពដល់មន្ត្រីក្រសួងថែមទៀត
លោក Nawat បានផ្លាស់ប្តូរម៉ោងពេលកម្មវិធីភ្លាមៗ ដោយមិនមានវត្តមានថ្នាក់មន្ត្រីក្រសួងទេសចរណ៍ និងថែមទាំងចោទអ្នកស្រីថា មិនផ្តល់កិត្តិយសឱ្យលោកទៅវិញ។ នេះជាការបញ្ជាក់របស់ អ្នកស្រី អុឹម សុគន្ធា អ្នកទិញសិទ្ធិរៀបចំកម្មវិធី MGI 2024 នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៩ តុលា ឆ្នាំ២០២៤នេះ។

តួយ៉ាង ក្នុងដំណើរការនៃកម្មវិធី គឺត្រូវរៀបចំធ្វើនូវម៉ោង ៦ល្ងាច ប៉ុន្តែលោក Nawat បែរជាចាប់ផ្តើមកម្មវិធីមុនពេល នៅម៉ោង ៤រសៀល ដោយមិនមានវត្តមានថ្នាក់មន្ត្រីក្រសួងទេសចរណ៍ ជាហេតុដែលអ្នកស្រី អុឹម សុគន្ធា ត្រូវបង្ខំចិត្តស្នើរសុំទៅកាន់ថ្នាក់ដឹកនាំក្រសួងដើម្បីលុបចោលវត្តមានចូលរួម។
ត្រង់ចំណុចនេះ អ្នកស្រីបញ្ជាក់ដោយហួសចិត្តដែរថា លោក Nawat មិនត្រឹមតែផ្លាស់ប្តូរកាលវិភាគតាមចិត្តឯងនោះទេ ថែមទាំងយករឿងនេះ មកចោទអ្នកស្រីថា “មិនអញ្ជើញថ្នាក់ដឹកនាំក្រសួងមក មិនផ្តល់កិត្តិយសដល់រូបលោក” ទាំងដែលលោកផ្ទាល់ ជាអ្នកប្រកាសថា លោកនឹងចាប់ផ្តើម Live កម្មវិធីនៅម៉ោង ៤រសៀល អ្នកណាមកមិនទាន់គឺ បិទ Hall ។
លើសពីនេះ ក្នុងជំនួបមួយទៀត ដែលតម្រូវឱ្យក្រុមបវរកញ្ញា ចូលជួបសម្តែងគួរសមជាមួយនឹងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏លោក Nawat ទៅយឺតដែរ។ ជាក់ស្តែង បើតាមកាលវិភាគដែលព្រមព្រៀងគ្នារវាងអ្នកស្រី អុឹម សុគន្ធា និងលោក Nawat បញ្ជាក់ថា គឺមានជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅម៉ោង ១០ព្រឹក ថ្ងៃទី៦ តុលា ប៉ុន្តែអ្នកដឹកនាំស្ថាប័នរូបនេះ បែរជាប្រកាសប្រាប់ក្រុមបវរកញ្ញាទាំងអស់ ឱ្យសម្រាកឱ្យយូរ ចាំជួបជុំគ្នានៅម៉ោង ៩:៣០នាទីទៅវិញ។
ត្រង់ចំណុចនេះ កញ្ញា ប៊ី សុធារី អះអាងថា នៅយប់មុនពេលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមបវរកញ្ញាទាំងអស់មិនបានដឹងទាក់ទងនឹងកាលវិភាគឡើយ គឺធ្វើតាមតែអ្វីដែលក្រុមការងារលោក Nawat ទម្លាក់ក្នុងគ្រុប។ ជាក់ស្តែងនៅពេលនោះ លោក Nawat បញ្ជាក់នឹងក្រុមបវរកញ្ញាថា លោកអនុញ្ញាតឱ្យក្រុមបវរកញ្ញាសម្រាកឱ្យយូរនៅព្រឹកស្អែក ៩:៣០ នាទី សឹមចុះមកជួបជុំគ្នា។
ជុំវិញការលើកឡើងនេះ អ្នកស្រី អុឹម សុគន្ធា បានចោទសួរទៅកាន់អ្នកដឹកនាំស្ថាប័ន MGI វិញថា តើអ្នកណាជាអ្នកដែល Unprofessional ពិតប្រាកដ ទាំងដែលលោកតែងតែផ្លាស់ប្តូរកាលវិភាគ និងការរៀបចំតាមអារម្មណ៍ខ្លួនឯងបែបនេះ។
គួរបញ្ជាក់ដែរថា ចំពោះដំណើរការនៃការរៀបចំកម្មវិធីនេះ អ្នកស្រី អុឹម សុគន្ធា ក្នុងនាមជាម្ចាស់ផ្ទះនៃកម្មវិធី គឺបានសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធស្របតាមលក្ខខណ្ឌស្តង់ដារ ក៏ដូចជាការចង់បានរបស់លោក Nawat ទាំងអស់ ដែលមិនត្រឹមតែធានានូវសុខសុវត្ថិភាពភ្ញៀវប៉ុណ្ណោះទេ គឺគិតគូរពីមុខមាត់ប្រទេសជាតិទាំងមូល៕ឌស្តង់ដារ ក៏ដូចជាការចង់បានរបស់លោក Nawat ទាំងអស់ ដែលមិនត្រឹមតែធានានូវសុខសុវត្ថិភាពភ្ញៀវប៉ុណ្ណោះទេ គឺគិតគូរពីមុខមាត់ប្រទេសជាតិទាំងមូល៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


