ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង ៣៣៥លានដុល្លារពីការនាំចេញអង្ករនៅក្នុងរយៈពេល៩ខែកន្លងមកនេះ
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានរាយការណ៍ថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៤៥ ៩១៣តោន ឬគិតជាទឹកប្រាក់ចំនួន ៣៣៥,៤០លានដុល្លារ ទៅកាន់គោលដៅចំនួន ៦៥ នៅក្នុងតំបន់ និងលើពិភពលោកក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ។

បើតាម CRF ជាមួយនឹងបរិមាណនៃការនាំចេញនេះ គឺត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២២៨ ៧៣១ តោន គិតជាទឹកប្រាក់ចំនួន ១៨៦.៦៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៨១ ៤២៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.៦៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៨៦ ០៤៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.២៣ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ ២៩ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៩ ៧១៦ តោន គិតជាទឹកប្រាក់ចំនួន ៤៣.៨៧ លានដុល្លារសហរដ្ឋអាមេរិក។

លោក លន់ យ៉េង អគ្គលេខាធិការនៃ CRF ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៥ខែតុលានេះថា ស្ថានភាពនៃការនាំចេញនៅតែមានភាពល្អប្រសើរ ជាពិសេសការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
លោកបានគូសបញ្ជាក់ថា៖«តាមការសង្កេតរបស់ខ្ញុំ យើងនៅតែធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារដែលមានស្រាប់ ហើយទីផ្សារចិនអាចនឹងមានតម្រូវការខ្ពស់នៅចុងឆ្នាំនេះ។ លើសពីនោះទៅទៀត ខ្ញុំមើលឃើញថាការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបកាន់តែសន្ទុះខ្លាំងជាងឆ្នាំមុន ដោយសារតែមានតម្រូវការអង្ករក្រអូបខ្ពស់»។

បើតាមលោកលន់ យ៉េង សម្រាប់តម្លៃស្រូវ និងតម្លៃអង្ករនៅក្នុងឆ្នាំ២០២៤នេះគឺពុំមានការប្រែប្រួលខ្លាំងឡើយ បើទោះបីជាមានតម្រូវការនៅទីផ្សារខាងក្រៅក្តី។
របាយការណ៍ដដែលគូសបញ្ជាក់ថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧២.០១% ប្រភេទអង្ករស ធម្មតា ២២.៥២% អង្ករចំហ៊ុយ ៣.៣១% អង្ករសរីរាង្គចំនួន ១.៨២% និងអង្ករផ្សេងៗចំនួន ០.៣៤% ។
ជាមួយគ្នានេះដែរ បើតាម CRF ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣,៣៦៨,០១២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ១ ០៦៦.១៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦.៣០ % បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង