Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុនបាន​ផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ៥០០លានដុល្លារលើវិស័យទឹកស្អាត

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារ និងហិរញ្ញប្បទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលរួមមានទាំងជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពទាំងរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់លោក ហែម វណ្ណឌី ធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងពិធីដាក់ឱ្យដំណើការបរិក្ខារ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាតថ្មីមួយនៅខេត្តមណ្ឌលគិរីត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ក្រោម​ជំនួយ​ឥតសំណងរបស់​ជប៉ុនក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋារករទឹកមណ្ឌលគិរីចំនួន៥០% បន្ថែមទៀត។ ក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១.000 ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២.000 ម៉ែត្រគូប ទៅ 3.000 ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកបានលើកឡើងថា​គម្រោងខ្នាតតូចតម្លៃ ១៥៦ ១៥០ ដុល្លារនេះ​គឺជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ខណៈដែលយើងមិនទាន់មានលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ សម្រាប់ក្រុងនេះបានភ្លាមៗនៅឡើយ។

លោកហែម វណ្ណឌី បានបន្ថែមថា៖ “ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំង​នេះបានរួមចំណែក​ធ្វើឱ្យកម្ពុជាមានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តា​រាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាត​របស់​ប្រជាជន​ ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម។”

លោកឯកអគ្គរាជទូត UENO Atsushi បានបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ លោកបានលើកឡើងថា៖ «យើងទទួលស្គាល់ភាពចាំបាច់នៃការបន្តអភិវឌ្ឍវិស័យទឹកស្អាតទីប្រជុំជន។ នៅពេលអនាគត វាមានសារៈសំខាន់ណាស់ក្នុងការពង្រីក “ភ្នំពេញអច្ឆរិយៈ” ទៅកាន់តំបន់ប្រជុំជនផ្សេងទៀតនៃប្រទេសកម្ពុជា និងធ្វើឱ្យលទ្ធភាពទទួលបានសេវាទឹកស្អាត អាចសម្រេចបាននៅទូទាំងប្រទេស។ ដូច្នេះហើយ រដ្ឋាភិបាលជប៉ុនបាន និងកំពុងផ្តោតលើការអភិវឌ្ឍរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅតាមទីប្រជុំជន ដើម្បីសម្រេចបាននូវគោលដៅសំខាន់នេះ»។

នៅព្រឹកថ្ងៃទី១៦ ខែតុលានេះដែរ​ លោកហែម វណ្ណឌី ​បាន​ចុះទស្សនកិច្ចស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន ក្នុងខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភនាឡិកាទឹកចំនួន២០០គ្រឿងដល់គ្រួសារដែលកំពុងជួបការខ្វះខាត។

បច្ចុប្បន្ន ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន កំពុងផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០ គ្រួសារ ក្នុង២៧ភូមិនៃស្រុកកំពង់ត្រឡាច។ ដោយសារស្ថានភាពខ្វះខាត ពលរដ្ឋមួយចំនួននៅមិនទាន់បានភ្ជាប់បណ្តាញទឹកស្អាតនៅឡើយ។ ការឧបត្ថម្ភ​នាឡិកាទឹកនេះ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន២០០គ្រួសារ​បន្ថែម​ទៀតអាចភ្ជាប់បណ្តាញ​​ទឹក​ស្អាតរបស់ក្រុមហ៊ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១ នាទីute មុន

កម្ពុជា-អឺរ៉ុប ជួបគ្នាលើកទី២ ដោះស្រាយបញ្ហាប្រ​ឈមរបស់វិនិយោគិនអឺរ៉ុបកំពុងធ្វើជំនួញនៅកម្ពុជា

ព័ត៌មានជាតិ៤ នាទីutes មុន

ស្រ្តីជនជាតិដើមភាគតិច ស្ម័គ្រធ្វើប្រជាការពារដើម្បីរក្សាសសន្តិសុខក្នុងឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​​​លោក ត្រាំ ​ស្វាគមន៍​​នាយករដ្ឋមន្ត្រី​​​អ៊ីស្រាអែល​ ខណៈ​យោធាអ៊ីស្រាអែល​វាយ​ប្រហារយ៉ាងសន្ធាប់​

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋបាលខេត្តរតនគិរី អំពាវនាវឱ្យពលរដ្ឋលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុលក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ទោះជោគជ័យរឿង “ភ្លើងឆេះក្លឹប” លៀក លីដា យល់ថាវិស័យភាពយន្តនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥

ចងការប្រាក់
សន្តិសុខសង្គម៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍៨ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម