សន្តិសុខសង្គម
អាជ្ញាធរខណ្ឌទួលគោកព្រមានរុះរើ និងដកហូតសម្ភារពីក្រុមអាជីវករបើនៅតែតាំងរបស់របរលក់ដូររំលោភចិញ្ចើមផ្លូវ
ក្រោយទទួលបានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរពីបញ្ហាក្រុមអាជីវករប្រកបអាជីវកម្មលក់ដូរគ្រឿងបន្លាស់ម៉ូតូ តាំងលក់រំលោភលើផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពផងនោះ កម្លាំងសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមិនអនុញ្ញាតឲ្យបន្តតាំងលក់ដូច្នេះបន្តទៀតឡើយ។

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយបានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក លោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ បានដឹកនាកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវលេខ១៨៦ និងផ្លូវលេខ២១៨ នៅក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌបានចុះធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំង កន្លែងលក់ដូរគ្រប់ប្រភេទចំនួន៦ទីតាំង តម្រូវឲ្យរកកន្លែងលក់ដូទីតាំងផ្សេងក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទលើចញ្ចើមផ្លូវ និងទ្រូងផ្លូវ ឫតសំយាបលើផ្លូវសាធារណៈនាំឲ្យកកស្ទះចរាចរណ៍ និងត្រូវធ្វើការរុះរើចេញចាប់ពីជូនដំណឹងនេះតទៅ បើសិនអ្នកលក់ដូរនៅលើចិញ្ចើមគ្រប់ប្រភេទមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ កម្លាំងនឹងចុះធ្វើការរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឫខូចខាតទ្រពសម្បត្តិ និងសម្ភារផ្សេងៗនៅក្នុងទីតាំងនោះឡើយ។

អាជ្ញាធរក៏បានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សាចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់បានល្អប្រសើរផងដែរ៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


