Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ជូន​ដំណឹង​ដល់​ពលរដ្ឋ​ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន ចំពោះ​ទឹកស្ទឹងព្រែកត្នោត​ឡើងជិត​ដល់​កម្រិត​ប្រកាសអាសន្នហើយ!

បានផុស

នៅ

ភ្នំពេញ ៖ ទឹក​សណ្ដរស្ទឹងព្រែកត្នោតមានការកើនឡើងជិត ដល់​កម្រិត​ត្រូវ​ប្រកាសសន្នហើយ គិតត្រឹមថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីជូនដំណឹង របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ បាន​បង្ហោះសេចក្តីជូនដំណឹងជូនពលរដ្ឋ​រស់​នៅ​ក្នុងមូលដ្ឋានមានខ្លឹមសារដូច្នេះថា សូម​ជូន​ដំណឹង​ដល់​បង​ប្អូន​ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ គងនយ មេត្តាជ្រាបថា ទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិមួយនេះផង ។

លោកស្រី គឹម ញឹប អភិបាល​នៃគណៈអភិបាលខណ្ឌដង្កោ បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ថានភាព​កម្ពស់ទឹកធម្មតា​ គឺមានកម្ពស់ ១១,៨០ សង់ទីម៉ែត្រ ។ ប៉ុន្តែតែទោះបីជាយ៉ាងណា សូមបងប្អូននៅតាមសណ្តស្ទឹងព្រែកត្នោតមានការប្រុងប្រយ័ត្ន។

លោក​ស្រី​អភិបាល បាន​បន្ត​ថា ជាក់ស្ដែងទំនប់ទឹកស្ពាន៧មករា ត្រូវបានជន់លិចដោយសារទឹកភ្លៀងហក់ឡើង ហើយ​ទ្វារទឹកស្ពានកំពង់ទួល ក៏ត្រូវបើកទ្វាររំដោះទឹកដើម្បីបញ្ជៀសការជន់លិចទឹកភ្លៀង​នៅ​តំបន់​មួយ​ចំនួន​ផ្នែក​ខាងលើ នៃខេត្តកំពង់ស្ពឺផងដែរ។

ជា​មួយ​គ្នា​នេះ លោកស្រី អភិបាលខណ្ឌដង្កោ ក៏​សូម​អំពាវនាវ​ដល់ពលរដ្ឋ ដែល​រស់នៅក្នុងខណ្ឌដង្កោទាំងមូល ជា​ពិសេស​អ្នករស់នៅតាមសណ្តរមាត់ស្ទឹងព្រែកត្នោត មេត្តា​បង្កើន​ការ​ប្រុងប្រយ័ត្ន ឱ្យ​បាន​ខ្ពស់ បង្ការ​ការពារ​ជៀសវាង​មាន​គ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង។

សូម​ជម្រាប​ផង​ដែរ​ថា ស្ទឹងព្រែក​ត្នោត​គឺ​អាង​ស្តុកទឹក​ស្រាប់​បងប្អូន​ប្រជាកសិក​ស្រោចស្រព ហើយក៏​ជា​ទ្វារ​ទឹក​ដ៏​សំខាន់​សម្រាប់​រំដោះ​ទឹកជន់លិចតំបន់ទំនាប់ៗមួយចំនួនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលហូរតាមសណ្ដរស្ទឹងព្រែកត្នោតឆ្លងកាត់មូលដ្ឋានរាជធានីភ្នំពេញនិងខេត្តកណ្ដាល៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម