ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Cosmo 2024 សរសើរកញ្ញា អុិន លក្ខិណា មិនដាច់ពីមាត់ពេលផ្ដល់បទសម្ភាស
ម្ចាស់មកុដ Miss Cosmo 2024 កញ្ញា Ketut Permata Juliastrid លើកសរសើរពីបវរកញ្ញាកម្ពុជា អុិន លក្ខិណា មិនដាច់ពីមាត់ ព្រោះការខិតខំប្រឹងប្រែងរបស់នាងកាលអំឡុងពេលប្រកួតនៅឯប្រទេសវៀតណាម។

នៅក្នុងបទសម្ភាសកម្មវិធីរវាង Molistar ជាមួយម្ចាស់មកុដ Miss Cosmo 2024 និង First Runner Up នៅប្រទេសវៀតណាម កញ្ញា Ketut Permata Juliastrid បានកោតសរសើរពីការខិតខំប្រឹងប្រែងតស៊ូ និងឧស្សាហ៍ព្យាយាមរបស់ លក្ខិណា បវរកញ្ញារបស់កម្ពុជា។

ម្ចាស់មកុដ Miss Cosmo 2024 បានលើកឡើងថា លក្ខិណាជាមនុស្សឧស្សាហ៍ព្យាយាមនឹងការងារ ព្រោះអំឡុងពេលប្រកួតនាងតែងតែរៀបចំខ្លួនលឿនជាងគេជានិច្ច បើទោះបីជានាងគេងបាន ២ ឬ ៣ ម៉ោងតែប៉ុណ្ណោះ ហើយព្រមទាំងមានថាមពលទៀតផង។ លើសពីនោះកញ្ញា Ketut Permata Juliastrid បានឲ្យដឹងថា នាងគ្រាន់តែចង់មកប្រាប់ឲ្យអ្នកទាំងអស់គ្នាដឹងថា លក្ខិណា ឧស្សាហ៍ព្យាយាមស័ក្ដិសមទទួលបានការកោតសរសើរបន្ថែមទៀត។


គួររំលឹកថា កញ្ញា អុិន លក្ខិណា បានតំណាងឲ្យប្រទេសកម្ពុជាដំបូងគេក្នុងកម្មវិធីប្រកួត Miss Cosmo នៅប្រទេសវៀតណាម ហើយនាងក៏ទទួលបានចំណាត់ថ្នាក់ Top 10 ផងដែរ។ នេះក៏ជាការលើកមុខលើកមាត់ប្រទេសជាតិ តាមរយៈការខិតខំប្រឹងប្រែងរបស់កញ្ញា អុិន លក្ខិណា ដូចគ្នា៕

ទស្សនាវីដេអូពេញ៖
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


