ជីវិតកម្សាន្ដ
អុិន លក្ខិណា ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ជាមួយនឹងកាយវិការដ៏មានអត្ថន័យ លើឆាក Miss Cosmo 2024
លើវេទិកាបង្ហាញម៉ូដក្នុងការកម្មវិធីប្រកួតប្រជែង Miss Cosmo 2024 លើទឹកដីប្រទេសវៀតណាម បវរកញ្ញាតំណាងកម្ពុជា អ៉ិន លក្ខិណា បានលើកយកកាយវិការមួយក្នុងចំណោមកាយវិការនៃរបាំបុរាណខ្មែរ ដែលតំណាងឱ្យត្រួយលាស់ខ្ចីពោរពេញដោយអត្ថន័យ អមនឹងរូបប្រាសាទអង្គរវត្តរចនាលើស្បៃអាវបង្ហាញលើឆាកប្រកួត។
ក្នុងឈុតប្រពៃណីវៀតណាម (AO DAI) ដែលកម្មវិធីតម្រូវឱ្យបវរកញ្ញាទាំងអស់ស្លៀក កញ្ញា អ៉ិន លក្ខិណា បានធ្វើឱ្យគាំទ្រកោតសរសើរ ដែលបាននាំយកអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ ដោយមិនត្រឹមតែរូបប្រាសាទអង្គរវត្តតំណាងជាតិប៉ុណ្ណោះទេ ថែមទាំងដើរយ៉ាងសមសួន រំលេចនូវកាយវិការដៃដែលដកស្រង់ពីរបាំបុរាណខ្មែរ ឱ្យអន្តរជាតិបានឃើញថែមទៀត។
ជាមួយនឹងការបង្ហាញនេះ កញ្ញា អុិន លក្ខិណា ទទួលបានការកោតសរសើរខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយភាគច្រើននិយាយថា បវរកញ្ញាតំណាងជាតិរូបនេះ តែងតែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជានិច្ច។
គួររម្លឹកថា កញ្ញា អុិន លក្ខិណា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួត Miss Cosmo 2024 នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែកញ្ញានេះ។ ក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិនេះដែរ កញ្ញាក៏បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិមួយនេះ ដោយនាំយកភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ឆាកប្រកួត។
កញ្ញា អ៉ិន លក្ខិណា គឺជាអតីតកញ្ញាឯកលំដាប់រងទី១ ឆ្នាំ២០២១ (Miss Grand Cambodia 2021) និងជាម្ចាស់មកុដ Miss Supranational Cambodia 2022 ដែលទទួលបានការគាំទ្រច្រើនពីមហាជននាពេលកន្លងមក ខណៈឆ្នាំ២០២៣ កញ្ញាទទួលបានតំណែងជាលំដាប់រងទី ២ Miss Grand Cambodia 2023 ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»