Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាវៀតណាមដែលចូល Top5 ​ត្រូវគេចោទថា ស្លៀករ៉ូបក្លែងក្លាយឡើងឆាក Miss Cosmo ឆ្នាំ២០២៤

បានផុស

នៅ

បវរកញ្ញាវៀតណាមនាង Xuan Hanh បានក្លាយជាបេក្ខនារីឈានចូលវគ្គផ្តាច់ព្រ័ត្រកំពូលទាំង៥ នៅក្នុងវិធី Miss Cosmo 2024 កាលពីរាត្រីថ្ងៃទី០៥ ខែតុលា។ យ៉ាងណាអ្នកគាំទ្រអន្តរជាតិស្រាប់តែលើកយកឈុតដែលនាងស្លៀកក្នុងយប់ចុងក្រោយ មកប្រៀបធៀបជាមួយនឹងការរចនារ៉ូបមុនរបស់តារាបរទេស Kim Kardashian ផ្ទុះចម្រូងចម្រាសថាក្លែងក្លាយ។

គួរកត់សម្គាល់ថា ការរចនាទាំងពីរនេះមានភាពលម្អិតស្រដៀងគ្នាខ្លាំង មិនថាពណ៌ ម៉ូដសំលៀកបំពាក់របស់ Top5 វៀតណាម និង Kim Kardashian អ្នកទាំងពីរបង្កប់ដោយការច្នៃត្បូង និងទាក់ទាញស្រដៀងគ្នាសឹងតែ១០០ភាគរយ។ ជាមួយគ្នានេះដែរ គេប្រៀបធៀបស្លាបមេអំបៅដែលរចនានៅលើត្រគាក ទាំងសម្លៀកបំពាក់របស់ Xuan Hanh និង Kim Kardashian ត្រូវបានរំលេចដោយរំយោលដែលស្រដៀងនឹងដំណក់ទឹកមិនខុសគ្នាសូម្បីតែមួយចំណុចណាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេដឹងថា Kim Kardashian ស្លៀករ៉ូបស្រដៀងនឹង Xuan Hanh ដើម្បីដើរលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍ Met Gala កាលឆ្នាំ២០១៩។ ម៉ូដសំលៀកបំពាក់របស់តារាស្រីហូលីវូដ មានទម្រង់ខ្លីពីលើជង្គង់បន្តិច។ ដោយឡែក សម្រាប់ការរចនារ៉ូបពេលរាត្រីដែលស្លៀកដោយ Xuan Hanh ក្នុងរាត្រីចុងក្រោយនៃ Miss Cosmo 2024 វាត្រូវបានរចនាជាយសំពត់វែងអូសដល់ដីវិញ។

ការលាតត្រដាងនៃភាពស្រដៀងគ្នាមួយចំនួននៅក្នុងការរចនាទាំងពីរនេះ បានធ្វើឲ្យអ្នកគាំទ្រអន្តរជាតិចោទសួរ Xuan Hanh ដែលស្លៀករ៉ូបចម្លង Kim Kardashian ។ ទោះជាយ៉ាងនេះក្តី នេះគ្រាន់តែជាការវាយតម្លៃតែម្ខាងប៉ុណ្ណោះ ពីសាធារណជន ដូច្នេះវាមិនអាចឆ្លុះបញ្ចាំងអ្វីបានច្បាស់លាស់នោះទេ។ ស្របពេលដែលមតិមួយចំនួនរបស់អ្នកលេងអ៊ីនធឺណិតបាននិយាយថា មិនបាច់ឆ្ងល់ទេ​ ឈុតបែបបវរកញ្ញាជារួមគឺតែងស្រដៀងគ្នា ឬអាចថាចម្លងស្ទាយតិចតួចពីគ្នាក៏ថាបាន។ សំខាន់ឈុតនេះស្រដៀងគ្នាបេះដាក់ សឹងតែមិនអាចបែងចែកថាមួយណារបស់ពិតផង។

គួររម្លឹកដែរថា នៅរាត្រីចុងក្រោយនៃ Miss Cosmo 2024 បវរកញ្ញា Xuan Hanh បានឈានចូលវគ្គផ្តាច់ព្រ័ត្រកំពូលទាំង៥ ។ ប៉ុន្តែលទ្ធផល​នេះ​បាន​បញ្ឆេះ​ភាពចម្រូងចម្រាស​យ៉ាង​ខ្លាំង​ពីទស្សនិកជនមួយចំនួនធំមិនពេញចិត្ត ដោយសារតែសម្រស់ហ្វីលីពីនបានត្រឹមឈរនៅកំពូលទាំង១០ បើទោះបីជានាងត្រូវបានចាត់ទុកថាជាបេក្ខនារីខ្លាំងក៏ដោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​រៀបចំ​កម្មវិធី Miss Cosmo ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ពេញចិត្ត​នឹង​បេក្ខនារីប្រទេស​ម្ចាស់​ផ្ទះ គឺ Xuan Hanh នេះផ្ទាល់តែម្ដង។

ដ្បិតថាយ៉ាងនេះក្ដី ជាការឆ្លើយតបទៅនឹងឧប្បត្តិហេតុចម្រូងចម្រាស តំណាងកញ្ញា Cosmo – លោក Tran Viet Bao Hoang បានផ្តល់មតិជាក់លាក់ថា «លទ្ធផលបានមកពីទាំងដំណើរការ និងគណៈវិនិច្ឆ័យ។ យើងមានកម្មវិធីដាក់ពិន្ទុឯករាជ្យ និងអង្គភាពសវនកម្មធានានូវតម្លាភាពនៃលទ្ធផល។ ដើម្បីរួមបញ្ចូលកម្មវិធីនេះនៅក្នុងការប្រកួតប្រជែង យើងត្រូវធ្វើការជាមួយចៅក្រម។ កិត្យានុភាពក្នុងការប្រកួតប្រជែង នៅពេលដែលលទ្ធផលត្រូវបានជ្រើសរើស អ្វីគ្រប់យ៉ាងគឺយុត្តិធម៌ចំពោះអ្វីដែលបេក្ខជនបង្ហាញ មិនមែនសម្រាប់តែនរណាម្នាក់នោះទេ។ ជាពិសេសដែរ ការ​យក​បុគ្គល​ណា​ម្នាក់​ទៅ​ប្រៀបធៀប​នឹង​បេក្ខជន​ផ្សេង​ទៀត ខ្ញុំ​យល់​ថា​អយុត្តិធម៌ណាស់​ »៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសសង្ហាកាន់មកុដ Miss Cosmo នៅវៀតណាម​ មានប្រវត្តិអប់រំខ្ពស់ ក៏ជាសិស្សពូកែលំដាប់ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សេវា ប.ស.ស ឬ ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ១៤ ប្រភេទ មិនរាប់បញ្ចូលក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពទេ

សេដ្ឋកិច្ច៨ នាទីutes មុន

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ ចំណាយថវិកាជាង ១០០ លានដុល្លារ សម្រេចបានការសាងសង់ជិត ៣០ ភាគរយ

សន្តិសុខសង្គម១០ នាទីutes មុន

សកម្មភាពក្រុមក្មេងទំនើងមានភាពស្ងប់ស្ងាត់បន្ទាប់ពីអាជ្ញាធរប្រតិបត្តិការបង្ក្រាបជាប្រចាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកប្រកាសជុំថ្មីនៃពន្ធ​លើ​បន្ទះស្រូបពន្លឺព្រះអាទិត្យពីអាស៊ីអាគ្នេយ៍ ​

កីឡា២ ម៉ោង មុន

ក្រុមបញ្ជាការដ្ឋានអង្គរក្ស A ដាក់គោលដៅយកជើងឯក ក្រោយហាត់នៅឥណ្ឌូណេសុី

Sokha Hotels

ព័ត៌មានពេញនិយម