បច្ចេកវិទ្យា
ត្បិតមិនសូវលេចមុខលើទីផ្សារ Motorola នៅតែស៊ូប្រជែងនឹងយក្សបច្ចេកវិទ្យាធំៗ ជាមួយស្មាតហ្វូនបត់
ត្រកូល Razr ស្មាតហ្វូនសេរីថ្មី រចនាឡើងដោយរូបរាងទំនើបប្រភេទ flip របស់ក្រុមហ៊ុន Motorola ទើបតែវត្តមានលើទីផ្សារអាមេរិក កាលពីខែកក្កដានោះ ឥឡូវនេះ បានចេញមុខមកប្រជែងតម្លៃជាថ្មី ជាមួយនឹងស្មាតហ្វូន flip របស់ក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទធំៗដទៃទៀត ក្នុងតម្លៃត្រឹមតែជាង ៤២៤ដុល្លារ (តម្លៃទីផ្សារអាមេរិក) ។

ដើម្បីអាចប្រកួតប្រជែងទាំងរូបរាង និងតម្លៃបាន Motorola ទើបតែចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Amazon ក្នុងការដាក់លក់ត្រកូល Razr ដែលជាទូរសព្ទប្រភេទបត់ជំនាន់ទី២ របស់ខ្លួន ជាមួយនឹងតការបញ្ចុះតម្លៃដល់ទៅ ៣៩% ។
បើតាមប្រភព Android Authority បញ្ជាក់ថា ដោយមានការសហការផ្ទាល់ពីក្រុមហ៊ុន Amazon ក្រុមហ៊ុន Motorola កំពុងមានការចុះថ្លៃជាមួយនឹងម៉ូដែល Motorola Razr 2024 ក្នុងតម្លៃដ៏ទាប ពីជាង ៦៩៩ដុល្លារ មកនៅត្រឹម ៤២៤ ដុល្លារ ។ យ៉ាងណាមិញ ការបញ្ចុះតម្លៃនេះ ត្រូវបានបញ្ជាក់ផងដែរថា មិនមែនគ្រប់ពណ៌ទាំងអស់នៃ Motorola Razr 2024 ទទួលបានការបញ្ចុះតម្លៃនោះទេ គឺសម្រាប់តែម៉ូដែល Spritz Orange ប៉ុណ្ណោះ។

បច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទជាច្រើន កំពុងប្រជែងគ្នានៅលើទីផ្សារ ទាំងបច្ចេកវិទ្យា តម្លៃ និងការរចនារូបរាង។ ក្នុននោះ ក្រុមហ៊ុន ដែលផលិតមូដែលទូរសព្ទអេក្រង់ មានដូចជា Galaxy Fold របស់ក្រុមហ៊ុន Samsung, Pixel Fold របស់ក្រុមហ៊ុន Google និងស្មាតហ្វូនបត់ដទៃទៀតរបស់ Xiaomi និង OPPO ជាដើម។
បើប្រៀបធៀបនឹងទូរសព្ទបត់ផ្សេងទៀត Spritz Orange អាចជាជម្រើសល្អផងដែរសម្រាប់អ្នកប្រើប្រាស់ មិនថាជម្រើសនៃតម្លៃ និងសមត្ថភាពនៃការដំណើរការរបស់វា។
គួរជម្រាបថា Motorola Razr 2024 បំពាក់ដោយបន្ទះឈីប MediaTek Dimensity 7300X និងមាន RAM 8GB វ័នជុំវិញដោយស៊ុមអាលុយមីញ៉ូម ត្បិតមិនសូវទំនើបដូចអ៊ីណុក តែវាក៏ធន់នឹងការប្រើប្រាស់។ ស្មាតហ្វូនបត់នេះ ពេលបើកអេក្រង់ខាងក្នុងចេញចេញមក វាមានទំហំ ៦.៩ អុីង (Full HD+ LTPO AMOLED) ជាស្ដង់ដារទូទៅឃើញមានលើស្មានដទៃផងដែរ៕
ប្រភព៖ Androidauthority
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


