ព័ត៌មានជាតិ
ប្រជានុរាស្ត្រថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិគម្រប់២០ឆ្នាំ
ប្រជានុរាស្ត្រខ្មែរ បានគោរពថ្វាយព្រះពរថ្វាយព្រះកុរណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ គម្រប់២០ឆ្នាំ។

ប្រជានុរាស្ត្រ បង្ហាញពីក្តីមោទកភាពបំផុតចំពោះសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គជាក្សត្រ ដែលមានទឹកព្រះទ័យដ៏ខ្ពង់ខ្ពស់ ក្នុងការអាណិតស្រលាញ់ប្រជានុរាស្ត្រនៅទូទាំងប្រទេស ហើយព្រះអង្គក៏តែងតែមានស្នាព្រះហត្ថជាច្រើនជាមួយប្រជាជន និងកិច្ចការងារសង្គជាតិផងដែរ។ សកម្មភាពរបស់ទ្រង់ គឺជាការយាងតាមលំអានរបស់សម្តេចព្រះបរមរតនៈកោដ្ឋ ព្រះវរៈរាជបិតាជាតិខ្មែរ ដែលទ្រង់បានបន្សល់នូវមហាស្នាព្រះហត្ថអស្ចារ្យជាច្រើន សម្រាប់ប្រជាជនជំនាន់ក្រោយៗនេះ។

សូមបញ្ជាក់ថា នៅសល់តែរយៈពេ៣ថ្ងៃទៀតប៉ុណ្ណោះ គិតឱ្យដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គឺជាគម្រប់ ២០ឆ្នាំ នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានឡើងគ្រងព្រះបរមរាជសម្បត្តិ តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០០៤។
ទន្ទឹមនឹងព្រះរាជពិធីដ៏ធំមួយនេះ កាន់តែគៀកខិតចូលមកដល់នោះ ក៏សង្កេតឃើញមានការរៀបចំតុបតែងលម្អសោភ័ណ្ឌភាពនៅសួនច្បារតាមមាត់ទន្លេ និងសួនទល់មុខព្រះបរមរាជវាំង ដោយមានការដាក់តាំងព្រះឆាយាល័ក្ខរបស់ព្រះករុណា ព្រះមហាក្សត្រ អមដោយសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ រួមទាំងសម្តេចម៉ែផងដែរ៕ អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ