ព័ត៌មានជាតិ
ប្រទេសមានសង្រ្គាម បែរជាមានចំណាត់ថ្នាក់ប្រព័ន្ធយុត្តិធម៌ល្អជាង ប្រទេសមានសន្តិភាព តើសមហេតុផលទេ?
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា ហាក់ហួសចិត្តនឹងរបាយការណ៍របស់អង្គការ World Justice Project ដែលបានចាត់ចំណាត់ថ្នាក់ប្រព័ន្ធយុត្តិធម៌កម្ពុជានៅលេខរៀងទី ១៤១ ក្នុងចំណោមប្រព័ន្ធយុត្តិធម៌ប្រទេសចំនួន១៤២ លើពិភពលោក។ សម្រាប់លោក សេង ឌីណា របាយការណ៍នេះ មិនអាចជឿទុកចិត្តបានទេ ព្រោះបានដាក់ចំណាត់ថ្នាក់ប្រទេសដែលកំពុងមានភាពវឹកវរ និងមានសង្រ្គាម ល្អជាង ប្រទេសកំពុងមានសន្តិភាពពេញលេញដូចយ៉ាងកម្ពុជា។

តាមរយៈហ្វេសប៊ុកកាលពីយប់ថ្ងៃសៅរ៍ លោក សេង ឌីណា បានលើកឡើងថា របាយការណ៍របស់ World Justice Project ឲ្យចំណាត់ថ្នាក់ប្រព័ន្ធយុត្តិធម៌កម្ពុជាលេខ១៤១ ក៏ប៉ុន្តែ សូមមើលប្រទេសមួយចំនួន ដែលរបាយការណ៍នេះឲ្យចំណាត់ថ្នាក់នៅលើកម្ពុជា ដើម្បីពិចារណាទាំងអស់គ្នាថា តើសមហេតុសមផល ឬទេ?
បើតាមលោក សេង ឌីណា ប្រទេសអាហ្វហ្កានីស្ថាន គ្រប់គ្រងដោយពួកតាលីបង់ ដែលត្រូវបានគេចាត់ទុកជាក្រុមភេរវជន បែរជាជាប់ចំណាត់ថ្នាក់លេខ ១៤០ ខណៈប្រទេសហៃទី គ្មានប្រធានាធិបតី គ្មានសភា គ្មានការបោះឆ្នោត ៨ឆ្នាំមកហើយ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងភាពវឹកវរនយោបាយ និងសង្គម ហើយប្រទេសត្រូវគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជន បែរជាជាប់ចំណាត់ថ្នាក់លេខ១៣៩។ មួយទៀត ប្រទេសអ៊ុយក្រែន គឺកំពុងស្ថិតក្នុងសង្គ្រាម ហើយប្រព័ន្ធតុលាការស្ទើរតែលែងដំណើរការទាំងស្រុងទៅហើយ តែបែរជាជាប់លេខ៨៨ទៅវិញ។

ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ៖«មើលចំណុចទាំងនេះហើយ យើងអាចកំណត់បានថា ការវាយតម្លៃប្រព័ន្ធយុត្តិធម៌នៅក្នុងរបាយការណ៍នេះមិនគួរឲ្យជឿទុកចិត្តបាននោះទេ!»។
អង្គការ World Justice Report ដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានចេញរបាយការណ៍ស្តីពីប្រព័ន្ធយុត្តិធម៌ និងនីតីរដ្ឋ ឆ្នាំ២០២៤ ដោយវាយតម្លៃទៅលើប្រទេសចំនួន១៤២នៅទូទាំងពិភពលោក។ អង្គការនេះ បានចាត់ចំណាត់ថ្នាក់ប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋកម្ពុជាលេខ១៤១ ពោល គឺនៅលើតែប្រទេសវេណេស៊ុយអេឡាតែមួយប៉ុណ្ណោះដែលនៅចំណាត់ថ្នាក់លេខ១៤២។ ចំណែក ប្រទេសដែលមានចំណាត់ថ្នាក់លេខ១លើប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋ គឺប្រទេសដាណឺម៉ាក។

ក្រសួងយុត្តិធម៌កម្ពុជា តាមរយៈអ្នកនាំពាក្យ មិនអាចទទួលបានយកទេនូវរបាយការណ៍នេះ ព្រោះវាមានលក្ខណៈលម្អៀង។ លម្អៀង នៅត្រង់ថា វាខុសពីការពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ដែលការអនុវត្តច្បាប់របស់កម្ពុជានាពេលកន្លងមក ក៏ដូចជានៅពេលនេះ គឺតែទៅលើអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ។ បន្ថែមលើនេះ ក្រសួងយុត្តិធម៌ កំពុងតែដុតដៃដុតជើងដោះស្រាយរឿងក្តីនៅតាមតុលាការ និងកំពុងដំណើរការយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការថែមទៀតផង៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន