ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវាមណ្ឌលសុខភាពមួយកន្លែងនៅខេត្តកំពង់ចាមដោយមិនបានជូនដំណឹងជាមុន
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីចុងសប្តាហ៍កន្លងទៅនេះបានឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាលនៅមណ្ឌលសុខភាពសូរគង ខេត្តកំពង់ចាម
ដោយមិនបានជូនដំណឹងជាមុន បន្ទាប់ពីលោករដ្ឋមន្ត្រីបានចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។

ក្នុងការចុះពិនិត្យនេះដែរលោករដ្ឋមន្រ្តី បានសង្កេតឃើញថា នៅមណ្ឌលសុខភាពសូរគងនេះបុគ្គលិកបម្រើការងារមានការទទួលខុសត្រូវពេលវេលារបស់ខ្លួនបានល្អ និងការបំពេញការងារ ២៤ម៉ោង លើ២៤ម៉ោង មានអនាម័យសណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាព រួសរាយរាក់ទាក់ និងការទុកដាក់ឱសថសារវន្តបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់មន្រ្តីនៅមណ្ឌលសុខភាពសូរគងនេះ ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងបន្តការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺរួមទាំងការរក្សាអនាម័យនិងបរិស្ថានជុំវិញមានលក្ខណៈសមរម្យការរៀបចំទុកដាក់ឱសថ វ៉ាក់សាំងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្រប់គ្រងឱ្យបានសមស្របតាមនៃការប្រើប្រាស់ជាពិសេសការបម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ក្នុង៧ថ្ងៃ។

បន្ទាប់ពីបានពិនិត្យមណ្ឌលសុខភាពសូរគងលោករដ្ឋមន្រ្តីក៏បានឆ្លៀតបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពស្តៅ នៃខេត្តកំពង់ចាម ដោយការនឹករលឹក និងគាំទ្រផ្តល់កម្លាំងចិត្តដល់មន្រ្តីសុខាភិបាលក្នុងមណ្ឌលសុខភាពផងដែរ។
ក្នុងការចុះពិនិត្យនៅមណ្ឌលសុខភាពស្តៅនេះដែរ លោករដ្ឋមន្រ្តី បានសង្កេតឃើញថា មានចំណុចល្អៗ និងឃើញមានលក្ខណៈពិសេសជាងមណ្ឌលសុខភាពសូរគង ដោយបុគ្គលិកបម្រើការងារមានការទទួលខុសត្រូវបានល្អ អនាម័យសណ្តាប់ធ្នាប់ល្អមានសាមគ្គីភាពល្អ រួសរាយរាក់ទាក់ និងការទុកដាក់ឱសថសារវន្តបានល្អ។

ជាចំនុចពិសេសនៅមណ្ឌលសុខភាពនេះ មានបុគ្គលិកសុខាភិបាលម្នាក់ដែលបានចូលនិវត្តន៍ហើយ ក៏នៅតែមានទឹកចិត្តជាគ្រូពេទ្យក្នុងការជួយសង្រ្គោះអាយុជីវិត នៅតែបន្តជួយដល់មណ្ឌលសុខភាពដោយមិនគិតពីផលប្រយោជន៍ ដែលនេះបង្ហាញទឹកចិត្ត និងភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។ ក្នុងនោះ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ត្រូវពង្រឹងសមត្ថភាពកសាងទំនុកចិត្ត និងភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋ ដោយឈរនៅលើគោលជំហរសុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


