Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះមានបេក្ខជនជាប់និទ្ទេស A ៥៦នាក់ កើនឡើងជាងឆ្នាំមុន

បានផុស

នៅ

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ មន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានធ្វើការបិទប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៨ តុលា ឆ្នាំ២០២៤ នៅតាមមណ្ឌលប្រឡងនីមួយៗ ដើម្បីឲ្យបេក្ខជនមកពិនិត្យ និងដឹងអំពីលទ្ធផលនិទ្ទេសការប្រឡងរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងការបិទប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះដែរ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ថា បេក្ខជនមកប្រឡងសរុបមានចំនួន ២០៤៤នាក់ ស្រី ១១៧៣នាក់ បេក្ខជនបានប្រឡងជាប់មានចំនួនសរុប ១៦៤៤នាក់ ក្នុងនោះស្រី ៩៧០នាក់ ស្មើនឹង៨០.៤៣% ។

លោកបានឲ្យដឹងបន្តថា សិស្សប្រឡងជាប់និទ្ទេស A សរុបចំនួន ៥៦នាក់ ស្រី ៣៣នាក់, និទ្ទេស B សរុបចំនួន ១៩១នាក់ ស្រី ១២១នាក់, និទ្ទេស C សរុបចំនួន ៣៣៥នាក់ ស្រី ២១០នាក់, និទ្ទេស D សរុបចំនួន ៦២៣នាក់ ស្រី ៣៦៣នាក់ និងនិទ្ទេស E សរុបចំនួន ៦៥៧នាក់ ស្រី ៣៥៤នាក់ ។

លោកប្រធានមន្ទីរអប់រំខេត្ត បានបញ្ជាក់ថា បើប្រៀបធៀបនឹងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ បេក្ខជនមកប្រឡងមានចំនួនសរុប ២៣០៦នាក់ ស្រី ១២៩០នាក់ ឆ្នាំ២០២៤នេះ មានការថយចុះជាងឆ្នាំមុន។ រីឯបេក្ខជនប្រឡងជាប់មានចំនួនសរុប ១៦៥៥នាក់ ស្រី ៩៩៨នាក់ ស្មើនឹង ៧១.៧៧% ក៏មានការថយចុះជាងឆ្នាំមុនដូចគ្នា។ ដោយឡែក បេក្ខជនដែលបានប្រឡងជាប់និទ្ទេស A ឆ្នាំ២០២៣ មានចំនួនសរុប ៣៥នាក់ ក្នុងនោះស្រី ២៦នាក់ ប្រៀបធៀបឆ្នាំ២០២៤នេះ មានការកើនឡើង ២១នាក់ ក្នុងនោះស្រី ៧នាក់ ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម