Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ប្រភពផ្គត់ផ្គង់សម្ភារៈវិស្វកម្មអន្តរជាតិ លើកទី១២នឹងធ្វើឡើងនៅចុងខែនេះនៅប្រទេសឥណ្ឌា

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនឬសហគ្រាស និងសាធារណជនចូលរួម​ ពិព័រណ៍ប្រភពផ្គត់ផ្គង់សម្ភារៈវិស្វកម្មអន្តរជាតិ លើកទី១២ (​IESS)” ដែលនឹងប្រព្រឹត្តទៅនាចុងខែវិច្ឆិកាខាងមុខនៅទីក្រុងចេនណៃ ប្រទេសឥណ្ឌា ដែលនឹងផ្តល់ឱកាសដល់ម្ចាស់សហគ្រាស និងធុជនកម្ពុជាអាចស្វែងរកដៃគូរពាណិជ្ជកម្មដោយផ្ទាល់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងចេនណៃ ប្រទេសឥណ្ឌា។​

«IESS គឺជាវេទិកាដ៏ធំបំផុតមួយដែលផ្តោតលើការជំរុញពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិក្នុងវិស័យ វិស្វកម្មនៅក្នុងប្រទេសឥណ្ឌា តាមរយៈការតាំងពិព័រណ៍ ជំនួបអាជីវកម្មនិងអាជីវកម្ម(B2B) ជំនួបអ្នកលក់ និងអ្នកផ្គត់ផ្គង់ផលិតផលសកល និងសិក្ខាសាលា»។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

គណៈកម្មការរៀបចំ នឹងផ្តល់ឱ្យក្រុមហ៊ុន/សហគ្រាសកម្ពុជា នូវការស្នាក់នៅរយៈពេល២យប់ដោយឥតគិតថ្លៃ ការប្រជុំB2Bជាមួយអ្នកតាំងពិព័រណ៍ឥណ្ឌា ការធ្វើដំណើរទៅ- មកពីអាកាសយានដ្ឋាន និងការអញ្ជើញចូលរួមកម្មវិធីការតភ្ជាប់បណ្តាញធុរកិច្ច។

«ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមអ្នកសម្របសម្រួល សូមអញ្ជើញ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស អ្នកនាំចូល និងសាធារណជនទូទៅ ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍ខាងលើ សូមចុះឈ្មោះចូលរួមតាមរយៈគេហទំព័រ https://lesshow.in/overseas-buyer/»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៣ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម