សន្តិសុខសង្គម
បង្ក្រាបទីតាំងអគារមួយកន្លែងពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់ ឃាត់ខ្លួនជនបរទេស ជិត២០០នាក់
កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាប និងឃាត់ខ្លួនជនបរទេសជិត២០០នាក់ នៅក្នុងអគារមួយកន្លែង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពាក់ព័ន្ធបទល្មើសល្បែងអនឡាញខុសច្បាប់ និងបង្ខាំងមនុស្ស។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីកម្លាំងជំនាញបានទទួលព័ត៌មានពីជនរងគ្រោះនៅក្នុងអគារនេះ។
ក្នុងប្រតិបត្ដិការនេះ ក្រោមការដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ក្រោមការបញ្ជាពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ក្រោយទទួលបានទទួលព័ត៌មានពីជនរងគ្រោះ ដែលបានប្តឹងថាត្រូវចាប់បង្ខាំងនៅក្នុងអគារនេះ កម្លាំងជំនាញបានទទួលបទបញ្ជាពីឧបនាយករដ្ឋមន្ដ្រី ស សុខា និងនាយឧត្ដមសេនីយ៍ ស ថេត កម្លាំងបានចុះទៅដល់ទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសល្បែងអនឡាញ ព្រមទាំងរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ ដែលមានភាគច្រើនជាជនជាតិចិន។
ជនជាតិបរទេសទាំងនោះ ត្រូវបានឃាត់ខ្លួនដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់ ដោយឡែកអ្នកពាក់ព័ន្ធ និងម្ចាស់ទីតាំង សមត្ថកិច្ចកំពុងបន្ដនីតិវិធីតាមផ្លូវច្បាប់បន្ដទៀត៕
អត្ថបទ៖ សុភា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


