ជីវិតកម្សាន្ដ
បេក្ខភាព Miss Global បន្ទាយមានជ័យ វ៉ាត ចិន្តា សុំទោសអ្នកគាំទ្រ ក្រោយឆ្លើយសំណួររអាក់រអួល
អ្នកគាំទ្រនិងនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា បានផ្ទុះការវែកញែក និងខ្លះទៀតរិះគន់ទៅលើបេក្ខភាពប្រកួត Miss Global Cambodia ខេត្តបន្ទាយមានជ័យ កញ្ញា វ៉ាត ចិន្តា ខណ:ដែលបរវកញ្ញារូបនេះ ឆ្លើយសំណួររអាក់រអួល ធ្វើឲ្យអ្នកទស្សនាហាក់ខកចិត្ត។ យ៉ាងណាមិញ សាម៉ីខ្លួនបានត្រឹមចេញមកសុំទោសអ្នកគាំទ្រ។

គួរជម្រាបថា ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកម្មវិធី Miss Global Cambodia 2024 បេក្ខនារីចំនួន ៦រូប តម្រូវឲ្យម្នាក់ៗឆ្លើយនឹងសំណួររបស់គណ:កម្មការដាក់ពិន្ទុ ទៅតាមសំណួរនីមួយៗដែលកម្មវិធីបានរៀបចំរួចជាស្រេច។ ក្នុងចំណោមនោះ បេក្ខនារី ៥រូប បានឆ្លើយសំណួររៀងៗខ្លួន តែដោយឡែកបេក្ខនារីចុងក្រោយគឺ កញ្ញា វ៉ាត ចិន្តា បែរជាឆ្លើយមិនបានល្អ ដោយរអាក់រអួលខ្លាំង។

ដោយសារតែឃើញបែបនេះ បានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនមួយចំនួនហាក់ខកចិត្តចំពោះភាពរអាក់រអួន នៃការឆ្លើយពីសំណាក់បេក្ខនារី Miss Global បន្ទាយមានជ័យរូបនេះ។ ទោះបីជាយ៉ាងណា ក៏មានអ្នកគាំទ្រនិងមហាជនមួយចំនួនទៀត បានលើកទឹកចិត្តដល់កញ្ញា វ៉ាត ចិន្តា ផងដែរចំពោះបញ្ហានេះ។
ជាមួយគ្នានេះក៏បានការលើកឡើងស្នើដល់មហាជនថា នេះមិនមែនជាកំហុសទេគ្រាន់តែពេលខ្លះនាងអាចភ័យ ឬក៏ខ្វះការត្រៀមទុក ខណៈសាម៉ីខ្លួន បានត្រឹមតែបង្ហោះសារដោយខ្លីនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា “សុំទោសអ្នកទាំងអ ស់គ្នា” ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


