ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារត្រពាំងពោធិ៍
កាលពីរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី ៣ សហការជាមួយកម្លាំងប្រជាការពារភូមិត្រពាំងពោធិ៍ បានចុះរៀបចំសណ្ដាប់ធ្នាប់ចាប់ពីផ្សារត្រពាំងពោធិ៍ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ រហូតដល់ព្រំប្រទល់ភូមិចាក់ជ្រូក សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីជៀសវាងស្ទះចរាចរណ៍ដល់អ្នកដំណើរ។

ដោយទទួលបានបទបញ្ជាពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ចោមចៅទី ៣ ចុះរៀបចំសណ្ដាប់ធ្នាប់នៅលើដងផ្លូវ មុខផ្សារត្រពាំងពោធិ៍ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី ៣ រហូតទៅដល់ព្រំប្រទល់ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីណែនាំឱ្យអាជីវករយល់ដឹងពីការដាក់លក់ដូររំលោភលើផ្លូវ។
អាជ្ញាធរបានឱ្យដឹងថា អាជីវករបានយល់ដឹងច្រើនក្នុងការដាក់លក់លើដងផ្លូវ ជៀសវាងការកកស្ទះពេលកម្មករចេញពីធ្វើការរោងចក្រនៅតំបន់នោះ តែអាជីវករមួយចំនួនតូចក៏មិនស្តាប់ការណែនាំរបស់អាជ្ញាធរដែរ ដូចនេះអាជ្ញាធរសូមអាជីវករទាំងអស់ចូលរួមសហការ និងស្តាប់ការណែនាំផង។

ជាមួយគ្នានេះដែរ អាជ្ញាធរ បានណែនាំបន្ថែមទៀត ដើម្បីឱ្យអាជីវករកាន់តែយល់ច្បាស់អំពីសណ្ដាប់ធ្នាប់។ បន្ថែមនោះ អាជ្ញាធរក៏បានអរគុណដល់អាជីវករដែលបានចូលរួមសហការផងដែរ៕
អត្ថបទ ៖ សុខា









-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ