ជីវិតកម្សាន្ដ
នាដការីរបាំបុរាណ សុគា គីមលាង ប្រកាសតម្រុយចូលប្រកួត Miss Universe 2025
នាដការីឆ្នើមផ្នែករបាំបុរាណអប្សារាកញ្ញា សុគា គីមលាង ហៅ កូនអាន់ បានប្រកាសបង្ហាញពីតម្រុយចូលរួមប្រកួតក្នុងកម្មវិធីប្រឡងសម្រស់ដ៏អស្ចារ្យ Miss Universe Cambodia 2025 បង្កការចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រនិងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា។

ការប្រកាសត្រៀមខ្លួន ចូលប្រឡូកក្នុងវិស័យបវរកញ្ញារបស់កញ្ញា សុគា គីមលាង នានេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបង្ហាញការលើកទឹកចិត្ត ខណ:នាងប្តេជ្ញាយកជ័យជំនះ ដើម្បីក្លាយជាតំណាងកម្ពុជាឈានទៅដល់ឆាកអន្តរជាតិ នាពេលខាងមុខ។ នាដការីរូបនេះ បានបញ្ជាក់ច្បាស់ៗថា នាងដល់ពេលត្រូវច្បាស់លាស់នឹងបង្ហាញហើយ។
កញ្ញា សុគា គីមលាង ឬ កូនអាន់ បានលើកឡើងថា “រាល់ការប្រឹងប្រែងខិតខំនិងបទពិសោធន៍របស់ខ្ញុំ នឹងធ្វើឲ្យ Universe ទទួលស្គាល់កូនខ្មែរកាន់តែច្បាស់ថា ប្រទេសតូចតែបេះដូងធំ គឺ Kon Ant ,Cambodia” ។


យ៉ាងណា ការប្រកាសខ្លួនចូលក្នុងវិស័យបវរកញ្ញា ពីសំណាក់ សុគា គីមលាង គឺស្របពេលដែលមានការបើកភ្លើងខៀវពីសំណាក់អ្នកគ្រប់គ្រងកម្មវិធីខាងលើ ដែលបើកឱកាសសម្រានាដការី ដើម្បីដណ្តើមមកុដ Miss Universe Cambodia 2025 ។
កញ្ញា សុគា គីមលាង កន្លងមកធ្លាប់បេ្តជ្ញាចិត្ត ក្នុងការចូលរួមថែរក្សានូវសម្បត្តិវប្បធម៌អរិយធម៌ ដែលបុព្វបុរសជាតិខ្មែរ បានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ នេះជាឱកាសដ៏ល្អបំផុតដែលស្រីស្អាតរូបនេះ នឹងលេចវត្តមានក្នុងការប្រកួត Miss Universe 2025 ដើម្បីយកជ័យជំនះឈានទៅប្រកួតលើឆាកអន្តរជាតិ។
ជាការកត់សម្គាល់ នាដការី សុគា គីមលាង បានតាំងចិត្តខ្ពស់ក្នុងការចូលរួមថែរក្សាសម្បត្តិវប្បធម៌-អរិយធម៌ខណ:កន្លងមក ក៏ត្រូវបានទស្សនិកជនដឹងថា នាងតែងតែមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្ប:ខ្មែរ។សកម្មភាពនេះតែងទទួលបានការកោតសរសើរ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់វ័យ៕ អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


