ព័ត៌មានអន្ដរជាតិ
ប្រាសាទកោះកេរ ជាទីតាំងតែមួយគត់នៅអាស៊ីអាគ្នេយ៍ ក្នុងបញ្ជីកន្លែងអ្នកទេសចរមិនត្រូវរំលង របស់ Fodor’s Travel
ប្រាសាទកោះកេររបស់កម្ពុជា បានក្លាយជាទីតាំងតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាប់ក្នុងបញ្ជីកន្លែងដែលអ្នកទេសចរត្រូវតែទៅលេងកម្សាន្តទាំង២៥ក្នុងឆ្នាំ២០២៥ របស់ទស្សនាវដ្តី Fodor’s Travel។

បើនិយាយពីទ្វីបអាស៊ីទាំងមូលក្នុងបញ្ជីនោះ នៅមានទីតាំង២ទៀតដែល Fodor’s Travel ដាក់ជាកន្លែងអ្នកទេសចរមិនត្រូវរំលង។ មួយគឺរដ្ឋ Meghalaya នៃប្រទេសឥណ្ឌា និងមួយទៀតគឺទីក្រុង Nikko នៃប្រទេសជប៉ុន។
ចំណែកនៅអឺរ៉ុបឯណោះក៏មាន៥ទីតាំងដែរ ដូចជាតំបន់ Camargue ប្រទេសបារាំង, ទីក្រុង Helsinki ប្រទេសហ្វាំងឡង់, ថ្ម Meteora ប្រទេសក្រិក, ស្រុក Masurian Lake ប្រទេសប៉ូឡូញ និងប្រជុំកោះ Vestmannaeyjar នៅប្រទេសអ៊ីស្លង់។
រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈសេចក្តីសម្រេចលេខ 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
កោះកេរ គឺជា រាជធានីខ្មែរបុរាណតែមួយគត់ដែលមានឈ្មោះជាភាសារខ្មែរបុរាណផងហៅថា «ឆោកគ៌គ្យរ» និងឈ្មោះជាភាសាសំស្រ្កឹតផងថា «លិង្ហបុរ»។
បច្ចុប្បន្ន រមណីយដ្ឋានប្រាសាទកោះកេរ មានបុរាណដ្ឋានសរុប ១៦៩ ដោយក្នុងនោះមានប្រាសាទចំនួន៧៦ និងទីតាំង បុរាណវិទ្យាជាច្រើនទៀតដូចជា ទីតាំងមនុស្សរស់នៅ ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់និងធារាសាស្ត្រ ពិសេសមានសិលាចារឹក បដិមាធំៗប្រកបដោយកាយវិការរស់រវើក ស្ថិតនៅក្នុងតំបន់ការពារកំណត់ដោយព្រះរាជក្រឹត្យឆ្នាំ២០០៤ និងក្រោយមកបានកែសម្រួលនៅឆ្នាំ២០២០មានទំហំសរុប៨៧៩ហិកតា ៤៣អា ដោយមានបែងចែកជា៣តំបន់ការពារ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


