ជីវិតកម្សាន្ដ
អ្នកនាង ខាត់ សុឃីម បញ្ជាក់ច្បាស់ៗថា មិនផ្សាយល្បែងអនឡាញដាច់ខាត ទោះឱ្យប៉ុន្មានលានក៏ដោយ
តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បញ្ជាក់ថា ខ្លួនមិនធ្លាប់ចូលរួមផ្សព្វផ្សាយហ្គេម ឬល្បែងអនឡាញអ្វីឡើយ មិនថាពីមុនមក ឬ ពេលនេះ។ ការបញ្ជាក់នេះ គឺបន្ទាប់ពីមានសាធារណជនមួយចំនួន បានសួរទៅកាន់អ្នកនាងថា “តាំងពីដើមមក ធ្លាប់ទទួលផ្សាយល្បែងអនឡាញឬអត់?” ។

តាមរយៈឃ្លីបខ្លីមិនដល់ ១នាទី តារាពហុជំនាញរូបនេះ បានរៀបរាប់ថា សម្រាប់អ្នកនាង ក្នុងនាមជាអ្នកសិល្បៈមួយរូប មិន តាំងពីដើមមក អ្នកនាងតែងបដិសេធ និងមិនធ្លាប់ចូលរួមផ្សាយល្បែងហ្គេមអនឡាញនោះឡើយ និងសង្កត់ធ្ងន់ថា បើទោះបីជាឱ្យប៉ុន្មានលានក៏ដោយ ក៏អ្នកនាងមិនចូលរួមផ្សព្វផ្សាយជាដាច់ខាត។
គួររំលឹកថា កាលពីឆ្នាំ២០២៣ កន្លងទៅ តារាពហុជំនាញរូបនេះ ធ្លាប់បានប្រកាសឆន្ទៈរបស់ខ្លួនម្តងរួចមកហើយ ដែលកាលណោះ មានភ្នាក់ងារល្បែងអនឡាញមួយរូប បានទំនាក់ទំនងមកនាងសួរនាំបញ្ចុះបញ្ចូលឲ្យអ្នកនាងចូលរួមផ្សព្វផ្សាយល្បែងស៊ីសង។ ជាចម្លើយរបស់អ្នកនាង ខាត់ សុឃីម គឺដាច់ខាតមិនទទួលការផ្សព្វផ្សាយពាណិជ្ជកម្មណា ដែលពាក់ព័ន្ធការលេងល្បែងស៊ីសងនោះឡើយ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយល្បែងអនឡាញនេះដែរ ថ្មីៗនេះ ហ៊ាទី ដែលមហាជនស្គាល់ថា ជាអ្នកផលិតមាតិកាបែបកំប្លុងកំប្លែងមួយរូប ដែលចាប់ដៃគ្នាជាក្រុមនឹងសមាជិកល្បីឈ្មោះ ២រូបទៀត គឺអ្នកនាង ស៊ូស៉ី និង ចែជឿន និងតែងធ្វើឱ្យសាធារណជនសើចក្អាកក្អាយនោះ ក៏បានប្រកាសជាសាធារណៈ ដោយសច្ចាថា មិនទទួលផ្សាយកម្មវិធីល្បែងអនឡាញដាច់ខាត៕
ហ៊ាទី ប្រកាសថា សច្ចាមិនទទួលផ្សព្វផ្សាយកម្មវិធីហ្គេមអនឡាញដាច់ខាត (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


