ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ថា ក្រោយភាពរឹងមាំ ក៏កាន់តែក ណ្តោចកណ្តែង និងទឹកភ្នែករាប់មិនអស់
ជាការពិតតារាចម្រៀង ពេជ្រ សូលីកា ត្រវអ្នកគាំទ្រកត់សម្គាល់ថាកន្លងមក នាងបានឆ្លងកាត់ជីវិតដ៏លំបាកនិងការតស៊ូជាច្រើន ដែលបានបង្រៀងឲ្យនាងកាន់តែមានភាពរឹងមាំសម្រាប់ជីវិត។ លើសពីនេះពេជ្រ សូលីកា សព្វថ្ងៃក៏បានបំពេញតួនាទីយ៉ាងល្អក្នុងការមើលថែរក្សាកូនថ្វីត្បិតនាងក្លាយជាស្រ្តីមេម៉ាយក្នុងពេលប៉ុន្មានឆ្នាំមកនេះ។

ឆ្លងកាត់រឿងរ៉ាវជីវិតលំបាកមួយចំនួនទើបតារាចម្រៀង ពេជ្រ សូលីកា ត្រូវបានគេចាត់ទុកដែរថានាងជាស្រ្តី មេម៉ាយដែលមានភាពរឹងមាំគ្រប់ជំហ៊ាន ទោះបីកន្លងមក តារាស្រីរូបនេះមានបញ្ហាប្រឈមមុខជាច្រើនស្ទើររាប់មិនអស់ផងដែរ ខណ:មុននេះអ្នកនាង ពេជ្រ សូលីកា បានបង្ហើបមកថា នៅពីក្រោយភាពរឹងមាំក៏កាន់តែកណ្តោចកណ្តែងនិងទឹកភ្នែករាប់មិនអស់។

អ្នកនាង ពេជ្រ សូលីកា បានបញ្ជាក់ខ្លឹមសារថា”នាងកាន់តែរឹងមាំនាងកាន់តែកណ្តោចកណ្តែងតែនាងមិនទន់ជ្រាយនោះទេ” ។ តាមរយ:ការលើកឡើងដូច្នេះក៏មានអ្នកគាំទ្រព្រមទាំងមិត្តភក្តិនៅក្នុងបណ្តាញសង្គ មហ្វេសប៊ុកមួយចំនួនបានបង្ហាញការលើកទឹកចិត្តដ ល់នាងនិងសរសើរថាជាអ្នកម្តាយដែលរឹងមាំខំតស៊ូររាល់ការលំបាកដើម្បីកូនជាទីស្រលាញ់របស់ខ្លួន។
ទោះបី ពេជ្រ សូលីកា អំឡុងមួយរយ:ចុងក្រោយនេះ បានជួបប្រទះនូវរឿងរ៉ាវមិនសប្បាយចិត្តលើខ្សែរជីវិត
ប៉ុន្តែក្តីសង្ឃឹមរបស់នាង បានបង្ហាញពីភាពជឿជាក់ជានិច្ចលើវិថីជីវិតរស់នៅចិញ្ចឹមកូន។ អ្នកនាង សូលីកា បច្ចុប្បន្នក៏គេសង្កេតឃើញថា អ្នកម្ដាយ Single រូបនេះបានរលាស់ខ្លួនចេញពីបញ្ហាមួយចំនួនដោយភាពរឹងមាំ។
គេនៅចាំបានថាកាលពីកន្លងទៅអ្នកនាងពេជ្រ សូលីកា ធ្លាប់បានបង្ហើបឲ្យដឹងដូច្នេះថានៅពីក្រោយភាពរឹងមាំមនុស្សម្នាក់ៗ តែងតែមានស្នាមរបួសជាច្រើន ដែលយើងមើលមិនឃើញហើយសម្រាប់ស្នាមរបួសទាំងអស់ នោះវាក៏បង្រៀនយើងឲ្យចេះស្គាល់ពីមនុស្សកាន់តែច្បាស់ដូចគ្នា៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


