សេដ្ឋកិច្ច
អ្នកដំណើរតាមជើងហោះហើរ កម្ពុជា-ចិន ជាង ៧៣ ម៉ឺននាក់ ក្នុងរយៈពេល ១០ ខែ
គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ មានអ្នកដំណើរជាង ៧៣ ម៉ឺននាក់ (៧៣៣ ៧២៩) បានធ្វើដំណើរចេញ-ចូលតាមផ្លូវអាកាសរវាងកម្ពុជា-ចិន កើនឡើង ៨៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា នៅក្នុងរយៈពេល ១០ខែចំនួនជើងហោះហើររវាងកម្ពុជា-ចិន សរុប ៥ ៤៨៦ ជើង កើន ៦០ ភាគរយ និងទំនិញចំនួន ៦ ៣៤១ តោន កើនឡើង ៣៨ ភាគរយ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក (PATA) សាទរចំពោះកំណើនអ្នកដំណើរចេញ-ចូលតាមជើងហោះហើរ តែលោកបានផ្ដល់យោបល់ឱ្យរដ្ឋាភិបាល និងវិស័យឯកជនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត នៅចំពេលដែលពិភពលោកកាន់តែរួមតូចនៅក្នុងទីផ្សារ ដែលមានការប្រកួតប្រជែង។

កម្ពុជាស្នើឱ្យភាគីចិនបង្កើនការហោះហើរកាន់តែច្រើន ខណៈកម្ពុជាមានជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតភ្ជាប់ ៩ ទីក្រុងនៅប្រទេសចិន ដែលទទួលបានជើងហោះហើរចំនួន ៩២ ក្នុងមួយសប្ដាហ៍។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតចាប់ពីខែមករា ដល់ខែតុលា កម្ពុជាទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួនជិត ៥ ម៉ឺនជើង (៤៧ ៤៤៧) កើនឡើង ១៤ ភាគរយ។
អ្នកដំណើរចេញ-ចូល ជិត ៥ លាននាក់ កើនឡើង ២១ ភាគរយ និងទំនិញតាមផ្លូវអាកាសចេញ-ចូលជាង ៦ ម៉ឺនតោន កើនឡើង ៣៧ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


