ជីវិតកម្សាន្ដ
ស្ពានឬស្សីកោះប៉ែន ត្រៀមស្វាគមន៍ភ្ញៀវទេសចរឆ្លងឆ្នាំសកល
ពេលនេះក្រុមកម្មករជំនាញកំពុងមមាញឹកសម្រុក ធ្វើស្ពានឬស្សីកោះប៉ែន ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម ឱ្យបានរួចរាល់ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត នាបុណ្យឆ្លងឆ្នាំសកល។
ជារៀងរាល់ឆ្នាំស្ពានឬស្សីកោះប៉ែននេះ ត្រូវបានសាងសង់រួចតាំងពីខែ វិចិ្ឆកា មកម្ល៉េះ ប៉ុន្តែដោយសារទឹកទន្លេមេគង្គឆ្នាំនេះមានការស្រកយឺត ទើបក្រុមជាងចាប់ផ្តើមសាងសង់នៅក្នុងដើមខែធ្នូនេះ ដែលមានប្រវែងជាង ៨០០ ម៉ែត្រ ដោយមានទទឹង ២ ម៉ែត្រកន្លះ ដែលចំណាយឬស្សីជាង ២ ម៉ឺនដើម។

លោក ប៊ុន ដារ៉ា ជាអ្នកគ្រប់គ្រង និងអ្នកអភិរក្សស្ពានឬស្សី ឆ្នេរខ្សាច់កោះប៉ែន បានប្រាប់ឱ្យដឹងថា ស្ពានឬស្សីកោះប៉ែនគឺកំពុងតែបានសង់ជាបណ្តើរៗ ខណៈបច្ចុប្បន្នបាន៥០%។ លោកបញ្ជាក់ទៀតថា ក្រុមជាងកំពុងសម្រុកធ្វើស្ពានឬស្សីមួយនេះ ឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំសកលមកដល់ ពោលគឺដើម្បីអាចឱ្យភ្ញៀវទេសចរដើរឆ្លងកាត់បាន។ លោកបន្ថែមថា សម្រាប់ឆ្នេរខ្សាច់កោះប៉ែនវិញ ឆ្នាំនេះនឹងរៀបចំឱ្យប្លែកជាងបណ្តាលឆ្នាំមុនៗ។

ទន្ទឹមនឹងនេះ អាហារដ្ឋាននៅលើឆ្នេរខ្សាច់កោះប៉ែន ក៏បានរៀបចំតុបតែង រចនាភ្លើងពណ៌ កន្លែងអង្គុយហូបចុក និងរៀបចំកន្លែងថតរូបភាពប្លែកៗពីគ្នាដើម្បីជាភាពទាក់ទាញ។ ម្ចាស់អាហារដ្ឋាននៅទីនោះ បានប្រាប់ឱ្យដឹងថា ពួកគេបានត្រៀមរៀបចំរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅទីនេះ ដោយពុំមានដំឡើងតម្លៃម្ហូបអាហារឡើយ ពោលរក្សាតម្លៃធម្មតាទោះថ្ងៃបុណ្យទាន។

លោក ប៊ុន ដារ៉ា ជាអ្នកគ្រប់គ្រង និងអ្នកអភិរក្សស្ពានឬស្សី ឆ្នេរខ្សាច់កោះប៉ែននេះ បញ្ជាក់ឱ្យដឹងទៀតថា ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២៤ខាងមុខនេះ នឹងមានទទួលការបោះតង់ ការប្រគុំតន្ត្រី បាញ់កាំជ្រួច ភ្លើងចម្រុះពណ៌ និងអាចកម្មង់អាហារ ដោយភាពសប្បាយរីករាយ ជួបជុំគ្រួសារ មិត្តភក្តិ នៅលើឆ្នេរខ្សាច់បានទៀតផង៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ