ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការស្នាមញញឹមកម្ពុជា បានព្យាបាល វះកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺឆែបមាត់ និងក្រអូមមាត់ឆែប
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានសម្តែងនូវការអរគុណចំពោះទឹកចិត្តក្រុមដ៏ប្រពៃគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា បានព្យាបាល និងវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺឆែបមាត់ និងក្រអូមមាត់ឆែបនៅស្វាយរៀង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា នៅមន្ទីរពេទ្យខេត្តស្វាយរៀង កាលពីរសៀលថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលអមដំណើរដោយអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង, លោកអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា នៅមន្ទីរពេទ្យខេត្តស្វាយរៀង កាលពីរសៀលថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា ដែលកន្លងមកតែងតែជួយដល់កុមារ និងមនុស្សចាស់ ក្នុងការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺឆែបមាត់ និងក្រអូមមាត់ឆែបនៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក ការព្យាបាលនៅក្នុងខេត្តស្វាយរៀងនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះ ពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនដែលជាក្រុមគ្រួពេទ្យស្ម័គ្រចិត្ត បានរួមគ្នាក្នុងការបំពេញនូវការងារមនុស្សធម៌ និងពិតជាបានចូលរួមចំណែកនូវការសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

គួររំលឹកផងដែរថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការស្នាមញញឹមកម្ពុជា បានសហការជាមួយមន្ទីរពេទ្យខេត្តស្វាយរៀង ដោយបានផ្តល់ការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដែលមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ៕
អត្ថបទ ៖ វិមាន






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន