សន្តិសុខសង្គម
អាជ្ញាធរខណ្ឌទួលគោក នឹងចាត់វិធានការចំពោះទីតាំងអាជីវកម្មណាដែលធ្វើឲ្យបាត់បង់សណ្ដាប់ ធ្នាប់ និងរំលោភលើចំណីផ្លូវ
អាជ្ញាធរខណ្ឌទួលគោក នឹងចាត់វិធានការចំពោះទីតាំងប្រកបអាជីវកម្មណាដែលយកផ្លូវសាធារណៈធ្វើជាចំណតបង្កការកកស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់។

លោក ស៉ឹម សុផង់ អភិបាលរង ទទួលបន្ទុកការងារបរិស្ថានអនាម័យសណ្តាប់ធ្នាប់ នៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់ប្រាប់នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះថា ដោយទទួលបានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញហើយលោកអភិបាលខណ្ឌទួលគោកបានចាត់ឲ្យរូបលោកចុះរៀបចំសណ្ដាប់ធ្នាប់តាមទីតាំងប្រកបអាជីវកម្មមួយចំនួនជាពិសេសទីតាំងហាងកាហ្វេក្បែរមន្ទីរពេទ្យកុមារជាតិដែលយកផ្លូវសាធារណៈធ្វើជាចំណតបង្កឲ្យមានការកកស្ទះ និងបាត់បង់សណ្ដាប់ធ្នាប់។ ក្នុងនោះដែរមានទីតាំងមួយចំនួនមិនបានចូលរួមសហការជាមួយអាជ្ញាធរប៉ុន្តែទោះជាយ៉ាងណាអាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលហើយអាចឈានការចាត់វិធានការក្ដៅដោយស្ទួចយានយន្តយកទៅរក្សារនៅសាលាខណ្ឌផងដែរ។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វេីកំណត់ហេតុណែនាំដល់ម្ចាស់អាជីវកម្មលក់ការហ្វេ អាហារដ្ឋាន នៅផ្លូវលេខ២៥៧ កែងផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ បានចំនួន៥ទីតាំង ក្នុងនោះមួយទីតាំងមិនសហការចូលរួមជាមួយអាជ្ញាធរនោះឡើយ គឺទីតាំងហាងការហ្វេ យីហោ TUBE COFEE ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានឱ្យដឹងថា ដោយមើលឃើញការចតរថយន្ត ម៉ូតូ គ្មានសណ្តាប់ធ្នាប់ នៅតាមផ្លូវ២៥៧ កែងផ្លូវលេខ១២២ ក្រោយមន្ទីរពេទ្យកុមារជាតិ សង្កាត់ទឹកល្អក់១ ទើបលោកបានចាត់ឲ្យលោក សុឹម សុផង់ អភិបាលរងខណ្ឌ ទទួលបន្ទុកការងារបរិស្ថានអនាម័យ សណ្តាប់ធ្នាប់ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វេីកំណត់ហេតុណែនាំដល់ម្ចាស់អាជីវកម្មលក់ការហ្វេ ចំនួន៥ទីតាំង ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់តាមដងផ្លូវបានល្អប្រសើរ៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ