កីឡា
ពានរង្វាន់ស្វាយរៀងខាប់ ចាប់ផ្តើមរដូវកាលទី៧
សហភាពសម្ព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានប្រកាសជូនដំណឹងដល់ប្រធានសមាគមក្រុមបាល់ទាត់ក្នុងខេត្តស្វាយរៀង អំពីកាលបរិច្ឆេទនៃការរៀបចំការប្រកួតស្វាយរៀងខាប់ លើកទី៧ ដើម្បីឲ្យក្រុមទាំងអស់ត្រៀមខ្លួនរួចរាល់ដើម្បីចុះឈ្មោះចូលរួមក្នុងការប្រកួត។

ចំពោះការចូលរួមការប្រកួតក្នុងពានរង្វាន់ស្វាយរៀងខាប់ ក្រុមទាំងអស់ត្រូវបំពេញការលក្ខខណ្ឌ ដែលគណៈកម្មការរៀបចំការប្រកួតបានកំណត់។ ការដាក់លក់ពាក្យចូលរួមប្រកួតចាប់ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ លក្ខខណ្ឌចូលរួមក្នុងការប្រកួតក្រុមទាំងអស់ត្រូវតែស្ថិតក្នុងខេត្តស្វាយរៀង កីឡាករទាំងអស់ត្រូវមានសញ្ជាតិខ្មែរ ហើយមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ត្រូវមានថ្ងៃកំណើតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩។ កីឡាករទាំងអស់អាចជាមន្ដ្រីរាជការ មហាជន បុគ្គលអង្គការ ក្រុមហ៊ុន និងគ្រិះស្ថាននានា ក្នុងខេត្តស្វាយរៀង។

កីឡាករទាំងអស់ត្រូវមានទីលំនៅឬអាស័យដ្ឋានបច្ចុ្បន្ននៅខេត្តស្វាយរៀង មុនចាប់ផ្ដើមការប្រកួតរយៈពេល១២ខែ ដោយត្រូវមានលិខិតបញ្ជាក់ទីលំនៅទីចៅសង្កាត់ មេឃុំ និងនគរបាលប៉ុស្ដិ៍។ ចំពោះកីឡាកររស់នៅក្រៅទីខេត្តស្វាយរៀង អាចចុះឈ្មោះបានត្រឹម៥នាក់ និងអាចមានសិទ្ធិចូលរួមលើទីលានប្រកួតបានតែ៣នាក់។ ក្រុមទាំងអស់អាចមានកីឡាករសរុបច្រើនជាង២២នាក់ និងមន្រ្ដីក្រុមចំនួន៨នាក់។ ចំពោះកីឡាករអាជីព ដែលធ្លាប់លេងនៅក្នុងក្របខណ្ឌខេមបូឌានព្រីមៀរលីគ ចាប់ពីឆ្នាំ២០២២ ដល់បច្ចុប្បន្នមិនអនុញ្ញាតឲ្យចូលរួមការប្រកូតឡើយ។

ការប្រកូតពានរង្វាន់ស្វាយរៀងខាប់ លើកទី៧ នឹងធ្វើឡើងនៅ២ទីលានក្នុងនោះមានទីលានកីឡដ្ឋានខេត្តស្វាយរៀង និងទីលាននិងទីលានវិទ្យាល័យ ស្វាយរំពារ៕


អត្ថបទ៖ ផា រតនា
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


