ព័ត៌មានជាតិ
កម្ពុជាបិទវែបសាយជួញដូរលុយគ្រីបតូចំនួន ១៦ រួមទាំង Binance និង Coinbase
ប្រទេសកម្ពុជាបានបិទវែបសាយជួញដូររូបិយប័ណ្ណឌីជីថល(លុយគ្រីបតូ) ចំនួន ១៦ រួមទាំងវែបសាយធំៗដូចជា Binance, Coinbase និង OKX ជាដើម ដើម្បីគ្រប់គ្រងទីផ្សារគ្រីបតូដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែភាគច្រើនគ្មានការគ្រប់គ្រង។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia នៅថ្ងៃអង្គារនេះ ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់និយតករទូរគមនាគមន៍កម្ពុជា (TRC) ដែលទទួលបន្ទុកលើការត្រួតពិនិត្យវិស័យទូរគមនាគមន៍របស់ប្រទេស។

វិធានការរបស់រដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមសារាចរណែនាំ ដែលចុះហត្ថលេខាដោយប្រធានស្តីទីរបស់ TRC លោក ស្រ៊ុន គឹមសាន និងជាផ្នែកមួយនៃចំណាត់ការបិទវែបសាយចំនួន ១០២ ដែលផ្តោតជាចម្បងទៅលើគេហទំព័រល្បែងអនឡាញ។
បើតាមការចុះផ្សាយដដែល ការចូលទៅប្រើប្រាស់វែបសាយជួញដូរគ្រីបតូ ត្រូវបានរឹតបន្តឹងឡើង ដោយសារតែវែបសាយទាំងនោះ គ្មានអាជ្ញាប័ណ្ណពីនិយតករមូលបត្រកម្ពុជា (SERC)។ ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា កម្មវិធីទូរស័ព្ទសម្រាប់ការជួញដូរគ្រីបតូទាំងនោះ នៅតែអាចចូលប្រើប្រាស់បានធម្មតា។

គួរកត់សម្គាល់ថា ចំណាត់ការបិទវែបសាយដដែល ធ្វើឡើងទោះបីជាក្រុមហ៊ុន Binance Binance មានភាពជាដៃគូផ្សេងៗនៅក្នុងប្រទេសកម្ពុជា រួមទាំងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០២២ ជាមួយ SERC លើការបង្កើតបទប្បញ្ញត្តិគ្រីបតូ។ ជាមួយគ្នានោះ Binance ក៏បានផ្តល់ការបណ្តុះបណ្តាលស្តីពីការចាប់សញ្ញាឧក្រិដ្ឋកម្មដែលទាក់ទងនឹងគ្រីបតូ ដល់មន្រ្តីរបស់ក្រសួងមហាផ្ទៃនៅពាក់កណ្តាលឆ្នាំ ២០២៣ ផងដែរ។
បច្ចុប្បន្ននេះ មានតែក្រុមហ៊ុន២ប៉ុណ្ណោះដែលទទួលបានអាជ្ញាប័ណ្ណ ដើម្បីធ្វើអាជីវកម្មទ្រព្យសម្បត្តិឌីជីថល (រួមមានលុយគ្រីបតូ) ក្រោមកម្មវិធីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ «FinTech Regulatory Sandbox» របស់ SERC ។ ស្ថាប័នដែលមានអាជ្ញាប័ណ្ណ អាចជួញដូរទ្រព្យសកម្មឌីជីថលបាន ប៉ុន្តែមិនអាចប្ដូរវាជាមួយប្រាក់ស្របច្បាប់ដូចជា ប្រាក់រៀល ដុល្លារ ឬរូបិយប័ណ្ណ ផ្សេងទៀតបានទេ។
យោងតាមក្រុមហ៊ុនវិភាគ Chainalysis កម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលទាំង ២០ ទូទាំងពិភពលោក លើការប្រើប្រាស់គ្រីបតូសម្រាប់មនុស្សម្នាក់ៗ។ ៧០ ភាគរយ នៃប្រតិបត្តិការគ្រីបតូទាំងអស់ក្នុងប្រទេសកម្ពុជា ធ្វើឡើងតាមរយៈភ្នាក់ងារជួញដូរកណ្ដាល ពោលគឺវេទិកា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទិញ លក់ និងធ្វើពាណិជ្ជកម្មរូបិយប័ណ្ណគ្រីបតូ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៤៦ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


