ជីវិតកម្សាន្ដ
ផ្ទុះការចាប់អារម្មណ៍! ក្រោយស្ថាប័ន Supranational Cambodia ប្រកាសវត្តមាន AnNa Rose ចូលរួមប្រកួត
An Na Rose ជាប់វគ្គជម្រុះតាមរយៈរូបថត online លើកដំបូងក្នុងកម្មវិធីប្រកួតសម្រស់ Miss Supranational Cambodia 2025 ។ នេះបើតាមផេកផ្លូវការរបស់ស្ថាប័ន Supranational Cambodia បានបញ្ជាក់ឱ្យដឹងកាលពីរាត្រីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៤។

ប្រភពដដែលបានធ្វើការបញ្ជាក់ពីសមសភាពខ្លះៗរបស់កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅ An Na Rose ដើម្បីឱ្យសាធារណជនបានចូលរួមបោះឆ្នោតគាំទ្របេក្ខនារីរូបនេះផងដែរ ខណៈបេក្ខភាពម្នាក់ អាចបោះឆ្នោតត្រឹមរយៈពេល១០ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃដែលស្ថាប័នផុសផ្សាយរូបភាព។
បើតាមស្ថាប័ន Supranational Cambodia បេក្ខនារី An Na Rose មានវ័យ ២៥ឆ្នាំ កំពស់ ១.៦៥ ទម្ងន់ ៥៥គីឡូក្រាម មានកម្រិតភាសាដល់ ៤ភាសា គឺភាសាខ្មែរ ចិន វៀតណាម និងអង់គ្លេស។ ឯទេពកោសល្យរបស់បេក្ខនារីរូបនេះ គឺ ច្រៀង សម្តែង និងដើរម៉ូត។

ជុំវិញវត្តមាននៃការចូលរូមប្រកួតនេះ ក៏មានមតិច្រើនហាក់ចំអន់លើកញ្ញា ប៉ុន្តែសាមុីខ្លួនរក្សាជំហរ និងបង្ហាញភាពរឹងមាំទៅកាន់អ្នកដែលមាក់ងាយខ្លួនវិញថា “បើខ្ញុំយកសម្តីអ្នកដទៃ bully នាងខ្ញុំ យកមកដាក់ក្នុងចិត្ត ជីវិតខ្ញុំនឹងមិនអាចលូតលាស់ទៅមុខបានទេ រស់នៅរាល់ថ្ងៃខ្ញុំអត់ខ្វល់សម្តីអ្នកដទៃ bully ទេ rose រឹងមាំមកស្រាប់ហើយ ស៊ូស៊ូ ជួយផ្តល់កំលាំងចិត្តឱ្យ rose ផងហ្វេនហ្វេន” ។


គួរជម្រាបថា Miss & Mister Supranational ជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលរៀបចំដោយសមាគមសម្រស់ពិភពលោក S.A. និង Nowa Scena ។ ចំពោះ Miss Supranational បង្កើតឡើងក្នុងឆ្នាំ២០០៩ ហើយការប្រកួតភាគច្រើន ត្រូវបានធ្វើឡើងនៅប្រទេសប៉ូឡូញ។ ដោយឡែក Mister Supranational ទើបតែចាប់ផ្តើមនៅឆ្នាំ២០១៦ ប៉ុណ្ណោះ។
សម្រាប់ការប្រកួតសម្រស់ឆ្នាំ២០២៥ ស្ថាប័ន Supranational Cambodia បញ្ជាក់ដែរថា ដោយសារមានការគាំទ្រនិងដាក់ពាក្យច្រើន ខាងស្ថាប័នបានបន្តបេីកទទួលពាក្យសម្រាប់បេក្ខជនបេក្ខនារី ដែលមានបំណងចង់មកប្រកួត Supranational Cambodia 2025 រហូតទៅដល់ថ្ងៃ ២០ ខែធ្នូ ឆ្នាំ២០២៤ ៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


