ជីវិតកម្សាន្ដ
បវរកញ្ញាវៀតណាមរងការរិះគន់ក្នុងកម្មវិធី Miss Supranational 2023 ថា និយាយអង់គ្លេសដូចក្មេងមត្តេយ្យ
បវរកញ្ញា Dang Thanh Ngan តំណាងប្រទេសវៀតណាមក្នុងកម្មវិធី Miss Supranational 2023 បានប្រឈមមុខនឹងការរិះគន់ចំពោះការសម្តែងមិនល្អរបស់នាងអំឡុងពេលប្រកួត។

Ngan និងបេក្ខនារីចំនួន៦៨នាក់ផ្សេងទៀតបានចូលរួមក្នុងពិធីជប់លៀងមួយដែលជាផ្នែកមួយនៃការប្រលងកាលពីថ្ងៃពុធ។ រាជនីសម្រស់វៀតណាមបានស្លៀកឈុតដ៏សិចស៊ី រចនាដោយ Thuong Gia Ky ចូលរួមក្នុងព្រឹត្តិការណ៍ ក្នុងអំឡុងពេលនោះ នាងត្រូវណែនាំខ្លួនជាភាសាអង់គ្លេស។ នាងបាននិយាយក្នុងអំឡុងសុន្ទរកថារបស់នាងថា “ខ្ញុំឈរនៅទីនេះដើម្បីប្រាប់រឿងអំពីក្មេងស្រីដែលចង់បញ្ចេញសំឡេងរបស់នាង និងចាត់វិធានការយ៉ាងខ្លាំងដើម្បីគាំទ្រដល់ការថែទាំសុខភាពសម្រាប់មនុស្សចាស់ ” ។
នាងបានបន្ថែមថា នាងបានមកប្រលងក្នុងគោលបំណងស្វែងយល់ពីវប្បធម៌តំណាងដោយបេក្ខនារីនានា មុននឹងបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងរំភើបចិត្តដែលនាងបានក្លាយជាផ្នែកមួយនៃគ្រួសារ Supra។
ទោះយ៉ាងណាក៏ដោយ សុន្ទរកថារបស់នាងត្រូវបានគេនិយាយថាមានលក្ខណៈទូលំទូលាយ។ នាងត្រូវបានគេរិះគន់ចំពោះជំនាញបញ្ចេញសំឡេង និងការបង្ហាញភាសាអង់គ្លេស។ អ្នកនិយមលេងអ៊ីនធឺណិតបាននិយាយថា នាងហាក់មានការភ័យខ្លាច និងមិនមានទំនុកចិត្តក្នុងការថ្លែងសុន្ទរកថាជាភាសាអង់គ្លេសនៅចំពោះមុខហ្វូងមនុស្ស។ អ្នកលេងហ្វេសប៊ុកម្នាក់បានបញ្ចេញមតិថា “សុំទោស តែខ្ញុំត្រូវតែនិយាយត្រង់ Ngan ខំប្រឹង តែខ្វះទំនុកចិត្ត” ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះបានបន្ទរពីក្រោយទៀតថា ជំនាញភាសាអង់គ្លេសរបស់រាជនីសម្រស់គឺដូចគ្នាទៅនឹងកុមារដែលមានអាយុមត្តេយ្យសិក្សា។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលនាងត្រូវបានគេរិះគន់ចំពោះភាសាអង់គ្លេសកម្សោយបែបនេះ។ កាលពីដើមខែនេះ នាងត្រូវគេជំរុញឲ្យមានការជជែកដេញដោលគ្នាតាមអ៊ីនធឺណិត បន្ទាប់ពីបង្ហាញពីការភ័យព្រួយ និងការរងទុក្ខរបស់នាងនៅក្នុងបទសម្ភាសន៍ Supra Chat ជាមួយពិធីករ Ivan Padrez ។ នៅក្នុងពាក់កណ្តាលទីពីរនៃបទសម្ភាសន៍ នៅពេលដែលត្រូវបានសួរអំពីគំនិតចំពោះមនុស្សដែលធ្វើឲ្យអ្នកដទៃខ្មាសអៀន នាង Ngan បានផ្តល់ចម្លើយរបស់នាងជាភាសាវៀតណាម មុនពេលអ្នកបកប្រែជួយនាងក្នុងការបកប្រែជាភាសាអង់គ្លេស។ ស្រដៀងគ្នានេះដែរ នៅពេលដែលម្ចាស់ផ្ទះបន្តសួរនាងអំពីរឿងដែលនាងប្រាថ្នាចង់ដឹងកាលពី ៥ ឆ្នាំមុន នាងបានឆ្លើយមួយទៀតជាភាសាវៀតណាមថា នាងមានភាពចាស់ទុំជាង បើធៀបនឹងខ្លួនកាលពីអតីតកាល ដែលមិនមានភាពជឿជាក់ និងមិនមានសូម្បីតែជឿលើខ្លួនឯង។
សូមជម្រាបឲ្យដឹងថា នាង Ngan អាយុ ២៣ ឆ្នាំមកពីខេត្ត Soc Trang នាងបានជាប់ជាបវរកញ្ញារងទីពីរនៃបវរកញ្ញាមហាសមុទ្រវៀតណាមឆ្នាំ ២០១៧ មុននឹងត្រូវបានតែងតាំងតំណាងប្រទេសវៀតណាមក្នុងការប្រកួតបវរកញ្ញាឆ្នាំ ២០២៣។ នាងត្រូវបានគេប្រកាសថាជាអ្នកឈ្នះការប្រកួត Miss Influencer’s Challenge ដែលជាផ្នែកមួយនៃការប្រលងនៅថ្ងៃទី ២៤ ខែមិថុនា ហើយបច្ចុប្បន្នកំពុងប្រកួត Miss Supranational 2023 ខណៈដែលវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៤ខែកក្កដា នៅទីក្រុង Malopolska ប្រទេសប៉ូឡូញ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណិតសរសើរថ្ងាស Lisa ថាស្អាត ក្រោយនាងលើកសក់បញ្ចេញឈុតវាលខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


