Connect with us

ជីវិតកម្សាន្ដ

អ៉ិន លក្ខិណា ស្ត្រីខ្មែរដំបូងតំណាងកម្ពុជាត្រៀមចូលរួមប្រកួតកម្មវិធី Miss Supranational នៅប្រទេស Poland

បានផុស

នៅ

ម្ចាស់ជយលាភីគ្រងមកុដ Miss Supra national Cambodia ២០២១ កញ្ញា អ៉ិន លក្ខិណា នឹងក្លាយជាស្ត្រីដំបូងគេដែលកំពុងត្រៀមខ្លួន ដើម្បីតំណាងឱ្យកម្ពុជាទៅប្រកួត Miss Supranational ២០២២ លើ​ឆាក​អន្តរជាតិ​នា​នេះ​នៅ​ប្រទេស​Poland​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តួយ៉ាង​នៅលើ​ផេ​ករ​បស់​ Miss Supra national Cambodia​ កាលពី​យប់​ថ្ងៃទី​ ០៧​ ខែកុម្ភៈ ឆ្នាំ​ ២០២២​ បាន​បង្ហោះ​ជាថ្មី​អំពី​ដំណឹង​របស់​បវរកញ្ញា​កម្ពុជា អ៊ិន លក្ខិណា ដែល​ត្រៀមខ្លួន​ដើម្បី​តំណាងឱ្យ​កម្ពុ ជា​ទៅ​ប្រកួត​ Miss Supranational២០២១​ លើឆាក​អន្តរជាតិ​នា​ឆ្នាំ​ ២០២២​ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផងដែរ​។​

​យោងតាម​ផេ​ក​ខាងលើ​បាន​លើកឡើងថា​ កញ្ញា អ៉ិន លក្ខិណា គឺជា​ស្ត្រី​ខ្មែរ​តំណាង​ប្រទេស​កម្ពុជា​ជាលើកដំបូង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​តំណាង​ឲ្យ​ប្រ​ទេស​កម្ពុជា​ចូលរួម​ប្រកួត​កម្មវិធី​កញ្ញា​ឯក​លំដាប់ថ្នាក់​អន្តរជាតិ ​Miss Supranational ២០២២​ ជា​លើកដំបូង​។ ​នេះ​ជា​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​ទូទាំង​សកល​លោក។​

ឃើញបវរកញ្ញា អ៉ិន លក្ខិណា សម្ញែងឆ្អឹងចឹងមែន តែពេល ស្លៀកឈុតហែលទឹក  ស៊ិចស៊ីសន្លប់ - TrueID

​សូម​បញ្ជាក់ដែរថា ​កម្ម​វិធី​ប្រកួត​កញ្ញាឯក ​Miss Supranational Cambodia ​ថ្មី​សន្លាង​មួយ​នេះ ​ត្រូវ​បាន​ទិញ​សិទ្ធិមក​ប្រកួត​ដោយអុ្ន​ក​គ្រប់គ្រង​កម្ម​វិធី Miss Grand Cambodia​ គឺ​លោក អ៉ិន សុ​ភិន កាលពី​ឆ្នាំ​២០២០​កន្លងទៅ​។ ​ដោយ​កម្មវិធី​ប្រកួត​ថ្មី​មួយ​នេះ​ បាន​ត្រៀម​នឹង​ចាប់ផ្ដើម​ប្រកួត​តាំងពី​នៅ​ចុងឆ្នាំ​២០២០ ​មកម្ល៉េះ​ ដើម្បី​បញ្ជូន​បវរកញ្ញា​ទៅ​ចូល​រួម​ប្រកួត​ Miss Supranational ២០២១ នៅ​ប្រទេស​ប៉ូឡូញ ​ឆ្នាំ ២០២១។​

ឃើញបវរកញ្ញា អ៉ិន លក្ខិណា សម្ញែងឆ្អឹងចឹងមែន តែពេល ស្លៀកឈុតហែលទឹក  ស៊ិចស៊ីសន្លប់ - TrueID

ញាក់សាច់មិនស្ទើរ ពេលដឹងប្រវត្តិ អុិន លក្ខិណា Miss Supranational Cambodia  ដើរប្រឡងលើវិស័យបវរកញ្ញា ដោយមិនខ្ចីចុះចាញ់ – Pich News

ប៉ុន្តែ​ក្រោយមក​ក៏ត្រូវ​បាន​ខកខាន​ទៅវិញ​ដោយសារ​បញ្ហា​នៃ​ជំងឺ​កូ​វីដ​-១៩ ​ទើប​កម្មវិធី​លើក​មក​ធ្វើការ​ប្រកួត​នៅ​ចុងឆ្នាំ​ ២០២១ ​កន្លងទៅ​នឹង​ត្រៀម​បញ្ជូន​បវរកញ្ញា​តំណាងឱ្យ​កម្ពុជា​ទៅ​ប្រកួត ​Miss Supra national២០២១ ​លើ​ឆាក​អន្តរជាតិ​ក្នុង​ឆ្នាំ ២០២២​ នេះ​វិញ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម៤៧ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃ ជុំវិញទានហានថៃដើរជាន់មីននៅឯព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម