ព័ត៌មានអន្ដរជាតិ
ធនាគារប្រទេសថៃ ចាប់ផ្ដើមរឹតបន្តឹងកម្ចីលើអ្នកចង់បើកហាងលក់កាហ្វេថ្មីថ្មោង
បណ្ដាធនាគារនានានៅក្នុងប្រទេសថៃ បានចាប់ផ្ដើមរឹតបន្តឹងលើការអនុម័តប្រាក់កម្ចីចំពោះអ្នកចំណូលថ្មីនៅក្នុងអាជីវកម្មកាហ្វេ ដែលធ្វើឲ្យពលរដ្ឋដែលចង់ប្រឡូកនៅក្នុងវិស័យនេះប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយវាក៏ជាក្ដីកង្វល់មួយសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ ផលិត និងចែកចាយគ្រាប់កាហ្វេ និងឧបករណ៍សម្រាប់ហាងកាហ្វេ ផងដែរ។

លោក Thongtham Wechayachai នាយកគ្រប់គ្រងក្រុមហ៊ុន Peaberry Thai ដែលជាសាខារបស់ក្រុមហ៊ុន PTT Oil and Retail Business Plc (OR) បាននិយាយថា វាមានការលំបាកជាពិសេសសម្រាប់អ្នកចំណូលថ្មីនៅក្នុងទីផ្សារហាងកាហ្វេថៃនៅឆ្នាំ២០២៤នេះ។ សម្រាប់សហគ្រិនតូចៗ ការបើកដំណើរការហាងកាហ្វេថ្មីដោយមិនមានការវិនិយោគផ្ទាល់ខ្លួនច្រើន កំពុងក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំង។
លោកបានបន្តថា៖ «ដោយសារធនាគារកាន់តែប្រយ័ត្នប្រយែងជាមួយនឹងការអនុម័តកម្ចីសម្រាប់អាជីវកម្មថ្មី សហគ្រិនពិបាកនឹងបើកហាងកាហ្វេដំបូងរបស់ពួកគេណាស់។ ការធ្លាក់ចុះនៃការអនុម័តប្រាក់កម្ចីពីធនាគារថៃ សម្រាប់សហគ្រិនកាហ្វេ បានកាត់បន្ថយចំនួនហាងកាហ្វេតូចៗដែលបើកដំណើរការនៅឆ្នាំនេះ»។
ទោះបីជាមានឧបសគ្គនេះក៏ដោយ លោក Thongtham បានលើកឡើងថា ការបើកហាងកាហ្វេនៅតែជាជម្រើសដ៏ទាក់ទាញបំផុតមួយ សម្រាប់បុគ្គលដែលចង់ចូលទៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។
ខណៈពេលដែលអាជីវកម្មខ្នាតតូចជួបការលំបាក ខ្សែសង្វាក់កាហ្វេធំៗនៅតែអាចបន្តពង្រីកអាជីវកម្ម នេះក៏ដោយសារស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ។
បន្ថែមពីនេះ លោកបានបង្ហាញក្ដីសង្ឃឹមថា នៅពេលដែលធនាគារកណ្តាលនៅទូទាំងពិភពលោកបន្ថយអត្រាការប្រាក់របស់ពួកគេបន្តិចម្តងៗ ធនាគារក្នុងស្រុកទំនងជានឹងបន្ធូរបន្ថយការអនុម័តប្រាក់កម្ចីរបស់ពួកគេ ដែលនឹងបង្កើនឱកាសសម្រាប់អ្នកចំណូលថ្មីនៅក្នុងទីផ្សារកាហ្វេ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


