Connect with us

ព័ត៌មានអន្ដរជាតិ

សភាកូរ៉េខាងត្បូង​ផ្តើម​កិច្ចប្រជុំ​ដកហូត​អំណាច​​ ប្រធានាធិបតីកូរ៉េ​ខាងត្បូង

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
​ដំណើរ​ការ​ប្រជុំសភា​នៅថ្ងៃ​​​សៅរ៍​នេះ​។ Yonhap
  • ​រដ្ឋសភាកូរ៉េ​​​​​បាន​ចាប់ផ្តើម​​សម័យ​ប្រជុំ​ពេញ​អង្គ​​ ដើម្បី​បោះឆ្នោត​​ដកហូត​អំណាច​​ប្រធានាធិបតី​​​កូរ៉េខាងត្បូង លោក Yoon Suk Yeol។
  • ​សមាជិក​​សភា​​នៃ​គណបក្ស​​កាន់​អំណាច​បាន​ចាក​ចេញ​ពី​​សម័យ​ប្រជុំបន្ទាប់​ពី​ការ​បោះឆ្នោត​ជុំទី១ ​លើ​ការ​តែងតាំង​​ក្រុម​ប្រឹក្សា​​​​ពិសេស​​​ក្នុង​សំណុំរឿង​របស់​ភរិយា​ប្រធានាធិបតី
  • ការ​បោះឆ្នោ​ត​លើការ​​តម្រូវ​ឲ្យស៊ើប​អង្កេត​លើករណី​របស់​​ភរិយា​ប្រធានាធិបតី បាន​បរាជ័យ ដោយសារ​​សមាជិកសភា​ភាគច្រើននៃគណបក្ស​កាន់​អំណាច​បាន​បោះឆ្នោត​ប្រឆាំង​ រួច​ដើរចេញ​ពីសភា​។
  • ​វាហាក់ដូច​ជា​ ​សមាជិក​​សភា​​នៃ​គណបក្ស​កាន់​អំណាច​កំពុង​តែ​​ធ្វើពហិការ​​​សម្រាប់​ការ​បោះឆ្នោត​​ដកហូត​អំណាច​​របស់​ប្រធានាធិបតី​ដែល​នឹង​​ចូលមកដល់​នៅ​វគ្គ​បន្ទាប់។​
  • ​សមាជិក​គណបក្ស​​ប្រជាធិបតេយ្យ​ខ្លះ​បាន​​​​ស្រែក​ដាក់​សមាជិកសភា​នៃ​គណបក្ស​​កាន់អំណាច​ដែលចាកចេញ​នោះថា៖«​ជនក្បត់​​ ចេញទៅវិញចុះ! (Traitors, go back in)»។
  • ​ទោះបី​យ៉ាងណា ​សមាជិកសភា​បក្ស​កាន់​អំណាច​ខ្លះ​បន្តនៅ​កៅ​អីរបស់​ពួកគេ។
  • ប្រធានសភា​​កូរ៉េខាងត្បូង​ក៏បានស្នើ​ឲ្យ​សមាជិក​សភា​​ឈប់​ ផ្សាយ​ផ្ទាល់​​ពី​ដំណើរការប្រជុំសភា​ លើ​​បណ្តាញ​ YouTube​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម