ព័ត៌មានអន្ដរជាតិ
ប្រមុខរដ្ឋចិននិងកូរ៉េខាងត្បូង សន្យាពង្រឹងទ្វេភាគី ចំពេលពិភពលោកតានតឹងខ្លាំង
ប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីកូរ៉េខាងត្បូង លោក លី ជេម្យ៉ង បានជួបភាក្សាគ្នាក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិ ជាពិសេសកម្តៅភូមិសាស្រ្តនយោបាយនៅតំបន់អាស៊ីខាងកើត។
សារព័ត៌មានរដ្ឋចិន Xinhua បានផ្សាយថា ប្រមុខដឹកនាំទាំងពីរបានជួបប្រជុំគ្នាពីរដងរួចមកហើយ ជាពិសេសបានធ្វើទស្សនកិច្ចទៅវិញទៅមក ដោយឆ្លុះបញ្ចាំងពីសារៈសំខាន់ដែលភាគីទាំងពីរភ្ជាប់ទំនាក់ទំនងចិន-កូរ៉េខាងត្បូង។ ក្នុងនាមជាមិត្តភក្តិ និងអ្នកជិតខាងល្អ ចិននិងកូរ៉េខាងត្បូង គួរតែបង្កើនការផ្លាស់ប្តូរនិងរក្សាទំនាក់ទំនងឱ្យបានញឹកញាប់បំផុត។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ង នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។ លោក ស៊ី បានប្រាប់សមភាគី លោក លី ថា ប្រទេសចិនចាត់ទុកនូវទំនាក់ទំនងជាមួយកូរ៉េខាងត្បូងយ៉ាងជិតស្នទ្ធិ និងដាក់ក្នុងរបៀបវារៈការទូតនៅតំបន់របស់ខ្លួន ធានារក្សាបាននូវស្ថិរភាពនិងគោលនយោបាយនានាចំពោះកូរ៉េខាងត្បូង។
លោក ស៊ី បានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកូរ៉េខាងត្បូងដើម្បីរក្សាទិសដៅនៃកិច្ចសហប្រតិបត្តិការមិត្តភាពយ៉ាងម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់នូវគោលការណ៍នៃផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី ឱ្យមានប្រសិទ្ធភាពទាំងរដ្ឋ និងប្រជាជនទាំងសងខាង ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
គួរឱ្យដឹងផងដែរថា ចិននិងកូរ៉េខាងត្បូងបានពួតដៃគ្នា ក្នុងការនាំយកនូវជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ ការពារសន្តិភាព និងស្ថិរភាពនៅអាស៊ីឦសាន។
លោក ស៊ី បានរំឭកថា កាលពីជាង ៨០ឆ្នាំមុនប្រជាជននៃប្រទេសទាំងពីរបានលះបង់ចំពោះជាតិយ៉ាងធំធេង និងទទួលបានជ័យជំនះប្រឆាំងនឹងរបបយោធានិយមជប៉ុន។
លោកបានបន្ថែមថា ប្រទេសចិននិងកូរ៉េខាងត្បូង មានទំនួលខុសត្រូវយ៉ាងសំខាន់រក្សាសន្តិភាពក្នុងតំបន់ និងលើកកម្ពស់ការអភិវឌ្ឍជាសាកល ព្រមទាំងចែករំលែកនូវផលប្រយោជន៍រួមជាច្រើន ដោយសម្គាល់ថាប្រទេសទាំងពីរគួរតែឈរលើភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងធ្វើការជ្រើសរើសយុទ្ធសាស្ត្រវៃឆ្លាត។
លើសពីនេះ លោក ស៊ី និងលោក លី បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន១៥ លើវិស័យនានារួមទាំង ការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បរិស្ថានអេកូឡូស៊ី ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


