ជីវិតកម្សាន្ដ
ម៉ានីកា ដាច់ចិត្តលើកដៃសុំឱ្យជួយបងប្រុសខ្លួន ព្រោះអស់លទ្ធភាព ខណៈត្រូវលាងឈាម ១សប្តាហ៍ ៣ដង
តារាសម្តែងអ្នកនាងម៉ា នីកា និងក្រុមគ្រួសារកំពុងបង្ហាញក្តីព្រួយបារម្ភជាខ្លាំង ខណ:ដែលបងប្រុសបង្កើតរបស់នាងបានធ្លាក់ខ្លួនឈឺធ្ងន់ គឺជំងឺខូចក្រលៀនទាំងសងខាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី។

តារាសម្តែងជើងចាស់រួមអាជីពសិល្ប:លោក សាវិន ហ្វីលីព បានបញ្ជាក់ដំណឹងថា ថ្មីៗនេះ លោកបានទៅសួរសុខទុក្ខបងប្រុសរបស់តារាសម្ដែង ម៉ានីកា ដែលខូចក្រលៀនទាំងសងខាងកំពុងសម្រាកនៅមន្ទីរពេទ្យរុស្សី។ លោករំលឹកថា តារាសម្ដែង ម៉ានីកា ធ្លាប់សម្ដែងជាតួអង្គភរិយារបស់មេបញ្ជាការ សុខ សារឿន ហេីយស្វាមីរបស់នាងឈ្មោះ ចន ធ្លាប់សម្ដែងជាតួអង្គ យិន សុភី ក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមីជាមួយលោកដែរ។


ជាមួយគ្នានេះលោក សាវិន ហ្វីលីព ក៏បានអំពាវនាវនាវដល់មិត្តសិល្បករ និងបងប្អូនទាំងអស់គ្នាអាចបរិច្ចាគជួយដល់បងប្រុសតារាស្រីអ្នកនាងម៉ានីកា ដេីម្បីធ្វេីការប្ដូរក្រលៀនដោយសារគ្រួសារគាត់អស់លទ្ធភាពហេីយ។ ដោយឡែក បើតាមកិច្ចសម្ភាសអ្នកនាង ម៉ានីកា បានឲ្យដឹងថា មកទល់ពេលនេះនាងនិងក្រុមគ្រួសារ កំពុងអស់លទ្ធភាពក្នុងការព្យាបាលជំងឺបងប្រុសទៀត។
អ្នកនាង ម៉ានីកា បានបញ្ជាក់ថា បងប្រុសនាងត្រូវលាងឈាមក្នុង ១សប្តាហ៍ ចំនួន៣ដង ខណ:លាងម្តងត្រូវចំណាយលុយអស់ ១០០ដុល្លារ ។ ប៉ុន្តែដោយឃើញអស់លទ្ធភាពទើបនាងសុំគ្រូពេទ្យបញ្ចុះមកនៅត្រឹម ៧៥ដុល្លារក្នុងការលាងឈាមម្តង។
នាងបន្តថាជម្រើសរបស់បងប្រុសនាងពេលនេះ គឺត្រូវវះកាត់ដូរក្រលៀនទាំងសងខាង ដើម្បីសង្គ្រោះជីវិត ដូច្នេះនាងមានតែលើដៃសំពះ សុំឲ្យសប្បុរសជនមេត្តាឧបត្ថម្ភជួយបងប្រុសនាងផង ពិសេសសុំទៅដល់សម្តេចពុកតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សុំលោកជួយសង្គ្រោះជីវិតបងប្រុសនាងឲ្យមានជីវិតថ្មីវិញផង៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


