សន្តិសុខសង្គម
ឆែកទូរសព្ទប្រពន្ធ ឃើញអតីតសង្សារឆាតមក កើតចិត្តប្រច័ណ្ឌ អុកឡុកក្នុងគ្រួសារ ត្រូវបងប្អូនហៅសមត្ថកិច្ចអន្តរាគមន៍ភ្លាមៗ
បុរសជាប្ដី បានឆែកទូរសព្ទប្រពន្ធ ឃើញអតីតសង្សារឆាតមកប្រពន្ធខ្លួន ក៏កើតចិត្តខឹង អុកឡុកក្នុងគ្រួសារ ត្រូវបងប្អូនជួយហៅសមត្ថកិច្ចមកអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ២០ នាទី យប់ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ នៅដីឡូត៍ ១ កន្លែង ស្ថិតនៅផ្លូវ ៣៣៧ កែងផ្លូវ ៥៩៨ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា គាត់ និងប្តីរបស់គាត់ បានរៀបការអស់រយៈពេល ១១ ឆ្នាំ មកហើយ។ មុនពេលកើតហេតុ គាត់បានដេកលក់មួយភាំង ហើយក៏ស្រាប់តែប្តីគាត់មកអុកឡុកក្នុងគ្រួសារ ដោយចោទប្រកាន់ថា រូបគាត់មានសហាយជាមួយសង្សារចាស់។ ពេលនោះ គាត់(ប្រពន្ធ) បានបញ្ជាក់ប្រាប់ទៀតថា កាលពីប្រមាណជិត ១ ឆ្នាំមុន រូបគាត់ និងបុរស(អតីត) គឺធ្លាប់មានទំនាក់ទំនងជាមួយគ្នាតាមការឆាតពិតប្រាកដមែន គ្រាន់តែប្រើពាក្យសម្ដីអូន និងបងធម្មតា តែប៉ុណ្ណោះ តែប្តីគាត់ប្រច័ណ្ឌហួសហេតុពេក សូម្បីតែទូរសព្ទក៏មិនចង់ឲ្យគាត់ប្រើដែរ និងចង់ទៅធ្វើការជាជាងអ៊ុតសក់ក៏មិនឲ្យទៅ ទៅធ្វើការរោងចក្រក៏មិនព្រម។

ទាក់ទិនករណីនេះដែរ បុរសជាប្តី បាននិយាយរៀបរាប់ប្រាប់ថា នៅមុនកើតរឿងថ្មីៗ នេះ គឺប្រពន្ធគាត់បានឆាតជាមួយសង្សារចាស់ដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីប្រមាណជិត ១ ឆ្នាំមុន ដោយប្រពន្ធគាត់និយាយទៅកាន់អតីតសង្សារចាស់សុទ្ធតែប្រើពាក្យ «អូន និងបង អូនដេកជាមួយគេ តែនឹកដល់បង» ហើយធ្លាប់សន្យាថាឈប់មានទំនាក់ទំនង តែនៅតែមាន។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និង អាជ្ញាធរ បានមកសម្របសម្រួលភ្លាមៗ ថា បើរស់នៅជាមួយគ្នាកើត កុំឈ្លោះប្រកែកគ្នា និងកុំប្រច័ណ្ឌគ្នា តែបើរស់នៅជាមួយគ្នា មិនចុះសម្រុង ព្រឹកស្អែក អាចទៅលែងលះគ្នានៅសង្កាត់ ហើយកុំប្រើអំពើហិង្សាដាក់គ្នា វាជាបទល្មើសព្រហ្មទណ្ឌ៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


