Connect with us

សេចក្ដីជូនដំណឹង

សហគ្រិនខ្មែរ និងផ្សារទំនើបអុីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក

បានផុស

នៅ

ចូលរួមពិព័រណ៍ផលិតផលក្នុងស្រុកនាដំណាច់ឆ្នាំទាំងអស់គ្នា!

សហគ្រិនខ្មែរ​និងផ្សារទំនើបអ៊ីអនសូមប្រកាសអំពីកិច្ចសហការជាថ្មីម្តងទៀតតាមរយៈពិព័រណ៍ផលិតផលក្នុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រុកដែលនឹងដំណើរការពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅ ផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និង ផ្សារទំនើបអ៊ីអនមានជ័យ។​ ដោយទទួលបានភាពជោគជ័យពីកម្មវិធីមុនៗ ពិព័រណ៍ដែលមានរយៈពេលពីរសប្តាហ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុកនិងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុក​ទាំងនៅក្នុងតំបន់និងនៅក្រៅតំបន់។នេះគឺជាលើកទី៨ហើយដែលសហគ្រិនខ្មែរនិងផ្សារទំនើបអ៊ីអនបានសហការគ្នា

ដើម្បីផ្សព្វផ្សាយផលិតផលនិងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲកាន់តែទូលំទូលាយ។ពាក្យស្លោកនៃពិព័រណ៍នេះគឺ«គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។

ឯកឧត្តមបណ្ឌិតឈៀងវណ្ណមុនិណ្ឌប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ “សហគ្រិនខ្មែរពិតជាមានមោទនភាព នៅពេលដែលបានឃើញពីកំណើនអតិថិជនក្នុងការគាំទ្រផលិតផលក្នុងស្រុក។ភាពជាដៃគូរបស់យើងជាមួយអ៊ីអនពង្រឹងការកសាងប្រព័ន្ធអេកូឡូសុីក្នុងការជំរុញការលក់ក៏ដូចជាគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ។ពិព័រណ៍ផលិតផលក្នុងស្រុកនេះ គឺស្របទៅតាមបេសកកម្មរបស់យើងក្នុងការផ្សព្វផ្សាយផលិតផល និងអាជីវកម្មក្នុងស្រុកនៅក្នុងផ្សារទំនើបនិងកន្លែងផ្សេងៗទៀត។នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅកាន់ឱកាសទីផ្សារធំៗបន្ថែមទៀត។

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) មានប្រសាសន៌ថា៖ “គិតចាប់តាំងពីឆ្នាំ២០២១មកនេះជាលើកទី៨ហើយដែលផ្សារទំនើបអ៊ីអន បានសហការណ៌ជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះ នៅក្នុងផ្សារទំនើបអ៊ីអន ទាំង៣សាខារបស់យើងដោយមានការគាំទ្រយ៉ាងពេញលេញពីសហគ្រិនខ្មែរ(KE)។ពិព័រណ៍នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុងស្រុកនិងជនបរទេសផងដែរ។ក្នុងឱកាសនេះយើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រតាំងពីឆ្នាំដំបូងរហូតដល់ថ្ងៃនេះ។អ៊ី​អនប្តេជ្ញាគាំទ្រកសិករក្នុងស្រុកផ្សព្វផ្សាយ

ផលិតផលក្នុងស្រុកនិងធានាសុវត្ថិភាពចំណីអាហារគុណភាព និងតម្លៃសមរម្យដល់អតិថិជនទាំងអស់។​

កុំភ្លេចចូលរួមពិព័រណ៍ផលិតផលក្នុងស្រុកនៅសាខាផ្សារទំនើបអ៊ីអនដែលនៅជិតលោកអ្នកបំផុត។ អ្នក​នឹង​អាច​ទិញ​ផលិតផល​ក្នុង​ស្រុក​ដែល​មាន​គុណភាព​ល្អ​ជា​ច្រើន​ពី​គ្រឿងទេស​ផ្សេងៗនិងសម្ភារ:​ប្រើប្រាស់​ប្រចាំ​ថ្ងៃ រួម​មាន​បន្លែ​ស្រស់ ទឹកដោះគោ អង្ករ វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល​ផ្សេងៗ​ទៀត។ លើសពីនេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខនិងឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១០ នាទីutes មុន

នគរបាលចាប់ឃាត់រថយន្ត-ម៉ូតូ ១៧ គ្រឿង ជិះបញ្ច្រាសខាងមុខអតីតសណ្ឋាគារ តាយម៉េង នៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

៤ថ្ងៃ អ៊ីរ៉ង់ បាញ់មីស៊ីល ៣៧០គ្រាប់ដាក់អ៊ីស្រាអែល វាយប្រហារជោគជ័យលើ ៣០ទីតាំង

ភាពតានតឹងកម្ពុជា-ថៃ
ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ថៃ៖ មាតុភូមិនិវត្តន៍របស់ពលករចំណាកស្រុកខ្មែរ នឹងប៉ះពាល់ដល់វិស័យសំណង់ និងផ្លែឈើថៃ

ព័ត៌មានជាតិ២៨ នាទីutes មុន

ថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់ជាង២០នាក់ មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ជីវិតកម្សាន្ដ២៩ នាទីutes មុន

ម្ចាស់មកុដ MQC 2025 ដាស់តឿនអ្នកជំនាន់ក្រោយភេទទី៣ គប្បីចេះដាក់ខ្លួននិងគោរពរៀមច្បង

Sokha Hotels

ព័ត៌មានពេញនិយម