Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បាញ់មីស៊ីលដាក់ទីក្រុងកំពង់ផែរុស្ស៊ី ដុតកម្តៅស្ថានការណ៍

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០២៤, អ៊ុយក្រែន បានបាញ់មីស៊ីលលើទីក្រុងកំពង់ផែ Taganrog ភាគខាងត្បូងប្រទេសរុស្ស៊ី ដែលការវាយប្រហារនេះ បានបញ្ឆេះស្ថានការណ៍សង្គ្រាមឲ្យកាន់តែក្តៅ ជាពិសេសបន្ទាប់ពីលោកខាងលិចបើកដៃឲ្យទីក្រុងកៀវ ប្រើមីស៊ីលរបស់ខ្លួន វាយចូលដីរុស្ស៊ី។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលស្តីទីតំបន់ Rostov លោក Yury Slyusar បានបង្ហោះសារលើ Telegram ថា «តំបន់ឧស្សាហកម្មមួយ ត្រូវកម្ទេច ហើយរថយន្ត១៥គ្រឿង ត្រូវឆេះខ្ទេច»។ លោកបន្តថា ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះនៅឡើយទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ទេថាតើ មីស៊ីលដែលអ៊ុយក្រែនប្រើនោះជាប្រភេទអ្វី ឬក៏ថាតើវាជាមីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិច មែនឬក៏អត់។

ជាច្រើនលើកច្រើនសា ប្រមុខដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន តែងគំរាមបណ្តាប្រទេសលោកខាងលិចជុំវិញការបើកភ្លើងខៀវឲ្យលោក ហ្សេលេនស្គី យកមីស៊ីលរបស់ខ្លួនបាញ់ចូលដីរុស្ស៊ី ហើយថែមព្រមានថា ទោះអ៊ុយក្រែន ធ្វើដូច្នេះមែន ក៏មិនអាចជួយអ្វីបានដែរ។ 

សូមបញ្ជាក់ថា Taganrog គឺជាទីក្រុងមានប្រជាជន ២៤២ ០០០នាក់ ស្ថិតនៅលើឆ្នេរសមុទ្រ Azov នៃតំបន់ Rostov។ ដូចជាតំបន់ផ្សេងទៀតដែលស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែនដែរ ទីក្រុងនេះតែងតែទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាញឹកញាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Zelensky៖ អ៊ុយក្រែន​ត្រូវការ​ខែល១២​គ្រឿងទៀត ទើប​បិទដែន​អាកាស​បានពេញលេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៥៨ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម