ព័ត៌មានជាតិ
សម្ដេចធិបតី អរគុណលោក សុខ ចិន្ដាសោភា ក្រសួងពាក់ព័ន្ធ ដែលជួយពលករខ្មែររងគ្រោះនៅបរទេសទាន់ពេល
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណលោក សុខ ចិន្ដាសោភា ដែលកាលពីពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស បានសហការជាមួយក្រសួងពាក់ព័ន្ធ ដោះស្រាយទាន់ពេលវេលាលើករណីពលករខ្មែររងគ្រោះ ស្នើសុំឱ្យអន្តរាគមន៍ជួយ ព្រោះរងគ្រោះក្នុងពេលទៅធ្វើការងារនៅក្រៅប្រទេស។ សម្ដេចធិបតី ថ្លែងអរគុណក្រសួងពាក់ព័ន្ធដូច្នេះ ក្នុងឱកាសចូលរួមទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល»។

នាព្រឹកថ្ងៃទី១២ នេះ បើទោះជាលោក សុខ ចិន្ដាសោភា មិនកាន់តំណែងជារដ្ឋមន្ត្រីការបរទេស សម្ដេចធិបតី ថ្លែងអរគុណដូច្នេះ៖« ក្នុងឱកាសនេះ ខ្ញុំសូមអរគុណណាស់ ដល់ក្រសួងមហាផ្ទៃ ក្រសួងការងារ ក្រសួងការបរទេស ឯកឧត្ដម សុខ ចិន្ដាសោភា (…) ពីព្រោះតែយើងបានដោះស្រាយការងារមួយចំនួន នៅតាមប្រទេសមួយចំនួនបានទាន់ពេលវេលា នៅពេលដែលយើងបានទទួលការ Complaint ការសូមអន្តរាគមន៍ តាមហ្វេសប៊ុកភ្លាមៗ។ ប្រជាពលរដ្ឋខ្មែរយើងត្រូវគេបោក រៀបការ ឬមួយទៅធ្វើការ ពេលដែលបានទទួល(បណ្ដឹង)យើងចាត់ចែងភ្លាម។ »។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏អរគុណស្ថានអគ្គរាជទូតកម្ពុជា និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំបរទេស ដែលបានខ្នះខ្នែង សហការជាមួយក្រសួងការងារ និងក្រសួងមហាផ្ទៃ ជួយសង្គ្រោះពលរដ្ឋខ្មែររងគ្រោះរហូតបានត្រឡប់មកកម្ពុជាវិញ។

គួររម្លឹកថា កាលពីខែមេសា ឆ្នាំ២០២៤ ពលករខ្មែរមួយក្រុមដែលចំណាកស្រុកទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត បានបង្ហោះវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុកសុំការអន្តរាគមន៍ ដោយអះអាងថាពួកគេត្រូវបានថៅបង្ខំឱ្យធ្វើការជាច្រើនម៉ោង បង្ខាំងធ្វើបាប និងបង្អត់អាហារជាដើម។
នៅខែឧសភា ពលករខ្មែររងគ្រោះត្រូវបានបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ ក្រោមកិច្ចសហការរវាងក្រសួងមហាផ្ទៃ ក្រសួងការងារ និងស្ថានទូតកម្ពុជាប្រចាំប្រទេសអេស៊ីប។

នៅខែតុលា នារីខ្មែរម្នាក់ បានសុំការអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជារំដោះចេញពីបន្ទប់បង្ខាំងមួយនៅក្នុងប្រទេសចិន។ ក្រោមកិច្ចសហការបន្ទាន់ ជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថានទូតកម្ពុជា។ រយៈពេលត្រឹមជាង១ម៉ោង ស្ថានទូតកម្ពុជា និងចិន ក៏បានទាក់ទងទៅកាន់នារីរងគ្រោះ រហូតឈានទៅសង្គ្រោះបានដោយកម្លាំងនគរបាលចិន។នារីរងគ្រោះនោះ ត្រូវបានក្រសួងពាក់ព័ន្ធបញ្ជូនមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងបានជួបជុំគ្រួសារឡើងវិញ។

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នារីរងគ្រោះ ត្រូវបានលោក ស សុខា អនុញ្ញាតឱ្យចូលជួបសំណេះសំណាលសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់នារីរងគ្រោះ សម្រាប់បន្តអនាគតវែងឆ្ងាយទៅមុខទៀត៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


