ព័ត៌មានជាតិ
នាវាទ័ពជើងទឹកកូរ៉េខាងត្បូងចូលចតកំពង់ផែកម្ពុជា ៣ថ្ងៃ ក្នុងគោលដៅបំពេញទស្សនកិច្ច
នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង Wang Geon (DDH-978) ផ្ទុកនាវិកសរុបចំនួន២៩៥នាក់ ក្នុងនោះនារី៣៦នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែធ្នូ ក្នុងគោលដៅបំពេញទស្សនកិច្ចមិត្តភាព ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

នាវា Wang Geon (DDH-978) គឺមានទម្ងន់៤,៩០០តោន បណ្ដោយ១៥០ម៉ែត្រ ទទឹង១៧.៤ម៉ែត្រ ជម្រៅទឹក៧.៣ម៉ែត្រ, អាចបើកបរក្នុងល្បឿន ៣០knots ប្រហែល៥៦គីឡូម៉ែត្រក្នុងមួយម៉ោង។

លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក និងនាយនាវីជាច្រើនរូបទៀត បានទៅស្វាគមន៍ចំពោះការចូលចតរបស់នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង Wang Geon (DDH-978) ដែលដឹកនាំដោយលោកវរនាវីឯក CHOI JONG-SOOនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ៕




-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


