ព័ត៌មានអន្ដរជាតិ
សម្រេចឃុំខ្លួនស្រ្តី វៀតណាម មួយរូប ក្រោយបង្ខំកូនស្រីបង្កើត ឲ្យប្ដីចុងរំលោភ
កាលពីថ្ងៃទី១២ ខែធ្នូ ស្ថាប័នអយ្យការប្រជាជនខេត្ត Binh Duong បាននិយាយថា ខ្លួនបានអនុម័តលើដីកាឃុំខ្លួន និងកាត់ទោសជនសង្ស័យពីរនាក់ ដែលស្ត្រីជាម្តាយបានបង្ខំកូនស្រីអាយុ១២ឆ្នាំដោះសម្លៀកបំពាក់ចេញទាំងអស់ ហើយក្នុងពេលជាមួយគ្នានោះ នាងបានខ្ទប់មាត់ក្មេងស្រី ដើម្បីឲ្យនាងរួមភេទជាមួយគូស្នេហ៍វ័យក្មេងរបស់ខ្លួន។
យ៉ាងណា កាលពីថ្ងៃទី ០៥ ខែធ្នូ ប៉ូលិសនៃសង្កាត់ Tan Vinh Hiep ទីក្រុង Tan Uyen ខេត្ត Binh Duong បានទទួលព័ត៌មានពីគ្រូបង្រៀនក្នុងតំបន់អំពីក្មេងស្រីម្នាល់ដែលមានឈ្មោះកាត់ថា L.Q.A កើតឆ្នាំ ២០១២មកពីខេត្ត Dak Lak ត្រូវបានឪពុកចុងរំលោភបំពានផ្លូវភេទ។
យោងតាមរបាយការណ៍ L.Q.A រស់នៅជាមួយម្តាយបង្កើតរបស់គាត់ឈ្មោះឡេ ធីហុង (Le Thi Hong) កើតឆ្នាំ ១៩៨៤ រស់នៅក្នុងខេត្ត Dak Lak រស់នៅក្នុងផ្ទះតែមួយជាមួយម្តាយ និងកូន រួមទាំងស្វាមីចុង ង្វៀន ថាញហុង (Nguyen Thanh Hong) កើតឆ្នាំ ១៩៨៧ រស់នៅក្នុងខេត្ត ដុងណៃ។
ចាប់តាំងពីឆ្នាំ ២០១៩ មក ង្វៀន ថាញហុង បានចាប់ផ្តើមប៉ះផ្នែករសើបនៃរាងកាយរបស់ L.Q.A (នៅពេលនេះ L.Q.A ទើបតែរៀនថ្នាក់ទី១ប៉ុណ្ណោះ ហើយការប៉ះពាល់នោះអាច ២ទៅ៣ ដងក្នុងមួយសប្តាហ៍។ រឿងនេះបានកើតឡើងប្រហែល ៤ ឆ្នាំមកហើយ។ នៅដើមឆ្នាំ ២០២៤ ស្រ្តីជាម្ដាយបានប្រាប់កូនស្រីថាត្រូវតែឲ្យឪពុកចុងឱបថើបប៉ះនិងមិនតវ៉ា បើមិនដូច្នេះទេ គ្រួសារនឹងគ្មានលុយសម្រាប់ចិញ្ចឹមជីវិតឡើយ។
ក្រោយមក នៅខែមីនា ឆ្នាំ ២០២៤ ជនសង្ស័យ ង្វៀន ថាញហុង បានចាប់ផ្តើមអនុញ្ញាតឲ្យ L.Q.A មើលភាពយន្តសិច ហើយនៅខែដដែល ជននេះបានបង្ខំនាងឲ្យថើបសុដន់ និងប្រដាប់ភេទគាត់ ប៉ុន្តែនាងមិនយល់ស្រប។ នៅពេលនេះស្រ្តីជាម្ដាយបានមកបង្ខំកូនស្រីឲ្យធ្វើតាមសំណើរបស់ប្តីចុង។
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ម្ដាយបានបង្ខំកូនស្រីឲ្យដោះសម្លៀកបំពាក់ទាំងអស់ដើម្បីបម្រើ ង្វៀន ថាញ់ហុង បន្ទាប់ពី L.Q.A បដិសេធជាច្រើនលើកមកហើយនាងបានប្រើដៃទប់កូនស្រី ហើយខ្ទប់មាត់កូនដោយទុកឲ្យគូស្នេហ៍វ័យក្មេងប្រព្រឹត្តអំពើឃោរឃៅបំផុត។
ត្រឹមថ្ងៃទី ០៥ ខែធ្នូ L.Q.A. ប្រាប់រឿងរបស់គាត់ទៅមិត្តរួមថ្នាក់ ដែលបន្ទាប់មកបានប្រាប់គ្រូ។ ពេលកំពុងធ្វើការជាមួយប៉ូលិស ប្តីប្រពន្ធនេះបានសារភាពថា L.Q.A ត្រូវបានគេរំលោភផ្លូវភេទ។ ទោះបីជាយ៉ាងណា ភ្នាក់ងារស៊ើបអង្កេតបានកាត់ទោសជនជាប់ចោទ ង្វៀន ថាញ់ហុង និង ឡេ ធីហុង ពីបទរំលោភលើមនុស្សអាយុក្រោម ១៦ឆ្នាំ ហើយបានបញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្ន ដល់ជនសង្ស័យទាំងពីរនាក់នេះរហូតដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Thuy Tien ក្រោយ៣ឆ្នាំគ្រងមកុដ MGI បន្សល់ទុកកេរ្តិ៍ឈ្មោះលើឆាក និងក្នុងបេះដូងអ្នកគាំទ្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


