ជីវិតកម្សាន្ដ
អតីតគូស្នេហ៍ ដេននី ក្វាន់ ទទូចឲ្យអ្នកពាក់ព័ន្ធទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក
ភ្នំពេញ ៖ អតីតអ្នកដឹកនាំសម្តែងនិងធ្លាប់ជាគូស្នេហ៍តារាស្រីអ្នកនាង ដេននី ក្វាន់ គឺលោក ចាន់ មករា ដែលបច្ចុប្បន្នក៏ជាថៅកែលក់រថយន្តCMRបានប្រកាសអំពាវនាវអ្នកដែលពាក់ព័ន្ធជាមួយលោកត្រូវទៅធ្វើតេស្តសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃ។

ការប្រកាសរបស់លោក ចាន់ មករា នេះស្របពេលដែលលោកបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ និងត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅព្យាបាលកាល ពីថ្ងៃម្សិលមិញ។ លោក ចាន់ មករា បានស្នើដោយទទូចថា ខ្ញុំសូមបន់ស្រន់ឲ្យអ្នកដែលពាក់ព័ន្ធជាមួយខ្ញុំដោយផ្ទាល់ឬដោយប្រយោល ជៀសឆ្ងាយពីជំងឺកូវីដនេះ។
លោក ចាន់ មករាបានលើកឡើងទៀតថា ចំណែកបងប្អូនដែលបានប្រាស្រ័យពាក់ព័ន្ធជាមួយខ្ញុំហើយដាច់ខាតត្រូវតែតេស្តកូវីដនិងធ្វើចត្តាឡីស័កដោយខានតែបាន។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ខែ មីនាម្សិលមិញលោក ចាន់ មករាបានរៀបរាប់សារថាអរគុណពុកម៉ែបងប្អូនជាច្រើនដែលស្រលាញ់រាប់អានបានឆាតនិងខលមកខ្ញុំពេលខ្លះមិនបានលើកនិងតបឆាត។

លោកបន្តថា ខ្ញុំសូមបញ្ជាក់ជម្រាបជូនបងប្អូនថា ឥឡូវនេះស្ថានភាពជំងឺរបស់ខ្ញុំបានធូរស្បើយច្រើនតាមរយៈការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យទាំងអស់ និងការរៀបចំបាយទឹកម្ហូបអាហារកន្លែងស្នាក់នៅសម្រាប់អ្នកជំងឺពិតជាមានផាសុកភាព។ ទាំងអស់នេះធ្វើឲ្យខ្ញុំមិនភ្លេចគុណក្រោមការដឹកនាំយក ចិត្តទុកដាក់របស់សម្តេចតេ ជោ ហ៊ុន សែន ពិតជាឪពុកប្រកបដោយព្រហ្មវិហារធម៌។ ខ្ញុំនឹងរឹងមាំ ដើម្បីយកឈ្នះជំងឺដ៏អាក្រក់មួយនេះ សូមពុកម៉ែបងប្អូនចូលរួមការពារប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះជំងឺនេះវាឆ្លងលឿនណាស់៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


