នយោបាយ
អតីតសហការីទណ្ឌិត សម រង្ស៊ី៖ ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី មិនស័ក្តិសមជាធ្វើជាអ្នកដឹកនាំប្រទេសទេ
អតីតតំណាងរាស្រ្តគណបក្សប្រឆាំង និងជាអតីតសហការីរបស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី គឺលោក កង គឹមហាក់ ដែលបច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលបានអះអាងថា ទណ្ឌិត សម រង្ស៊ី មិនស័ក្តិសមជាធ្វើជាអ្នកដឹកនាំប្រទេសកម្ពុជាទេ ដោយសារជាមនុស្សគ្មានផែនការ និងយុទ្ធសាស្រ្តជាអ្នកដឹកនាំ។
លោក កង គឹមហាក់ បានថ្លែងថា « លោក សម រង្ស៊ី មិនអាចក្លាយជាអ្នកដឹកនាំប្រទេសបានទេ ដោយសារចរិតលក្ខណៈរបស់គាត់ គាត់គ្មានផែនការធ្វើអ្វីមួយឱ្យបានច្បាស់លាស់ទេ គឺនៅពេលដែលគាត់ចង់ធ្វើអ្វីមួយ គឺគាត់និយាយគ្នាតែពីរនាក់ប្ដីប្រពន្ធគាត់ធ្វើតែម្ដង ហើយបញ្ជាអ្នកនៅក្រោមឱវាទប៉ាតណា ប៉ាតណីអ៊ីចឹងទៅ គ្មានពិភាក្សាពីគ្រោះយោបល់ជាមួយសហការីណាមួយទេ»។
លោកបន្តថា «សម រង្ស៊ី មិនដែលស្ដាប់មតិយោបល់ពីអ្នកក្រោមឱវាទ ឬមន្រ្តីជាន់ខ្ពស់ជំនិតគាត់នោះទេ នៅពេលដែលគាត់សម្រេចចិត្តពីរនាក់ប្រពន្ធគាត់ គឺសម្រេចចិត្តធ្វើ អនុវត្តយកតែម្ដង គ្មានពីណាដឹងរឿងឱ្យច្បាស់បានអនុវត្តនោះទេ ហើយពួកខ្ញុំដែលជាអ្នកនៅក្រោមបង្គាប់ការរបស់គាត់ហ្នឹង គឺរត់តាមការសម្រេចចិត្តគាត់»។

បន្ថែមលើនេះ លោក គឹមហាក់ថា ចំពោះការរកដំណោះស្រាយភាគច្រើន គឺធ្វើមិនបានជោគជ័យទេ ដោយសារការសម្រេចចិត្តស្ងាត់ៗ ប៉ុន្ដែនៅពេលមានបញ្ហាកើតឡើង ពីរនាក់ប្ដីប្រពន្ធបានរត់ចោលស្រុកបាត់។ ចំណែកពួកលោកដែលជាអនុវត្តនៅក្នុងប្រទេស មានខ្លះជាប់គុក ខ្លះជាប់បណ្ដឹងនៅតុលាការ និងខ្លះទៀតរត់ភាសខ្លួនទៅថៃ។ ដោយលោកចាត់ទុកថា សម រង្ស៊ី មិនអាចក្លាយជាអ្នកដឹកនាំប្រទេសបានទេ។
អតីតតំណាងរាស្រ្តបក្សប្រឆាំងរូបនេះបានបន្តថា ការសម្រេចចិត្តចាកចេញពីទណ្ឌិត សម រង្ស៊ី ដោយសារគាត់មិនមានផែនការច្បាស់លាស់ដែលធ្វើឱ្យលោកអស់ជំនឿ ហើយគាត់មិនមែនជាអ្នកប្រជាធិបតេយ្យពិតប្រាកដនោះទេ។ ម្យ៉ាងទៀតរចនាសម្ព័ន្ធដឹកនាំនៅក្នុងអតីតគណបក្សប្រឆាំងមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ ហើយមានបក្ខពួកនិយមខ្លាំងណាស់ដែលពិបាកនឹងធ្វើការជាមួយគ្នា។
ទណ្ឌិត សម រង្ស៊ី នៅតែបន្តរៀបចំផែនការនៅក្រៅស្រុកដែលមានបំណងចង់ឱ្យអ្នកគាំទ្រនៅក្នុងស្រុកជាប់គុកជាបន្តបន្ទាប់ ដើម្បីសន្សំពិន្ទុដាក់បន្ទុកមកលើរាជរដ្ឋាភិបាល ហើយជំរុញឱ្យរដ្ឋបរទេសដាក់សម្ពាធណាមួយមកលើរាជរដ្ឋាភិបាល។
ចំពោះលោក គឹមហាក់ជឿជាក់ថា នៅត្រង់ចំណុចនេះរាជរដ្ឋាភិបាលបានយល់ច្បាស់ ហើយពលរដ្ឋដែលអ្នកធ្លាប់គាំទ្រ ក៏ឈប់ចាញ់បោកទណ្ឌិត សម រង្ស៊ី បន្តទៀតដែរ។ ការអំពាវនាវកៀរគរធ្វើចលនាខុសច្បាប់ផ្សេងៗទៀត មិនមានផលប្រយោជន៍ដល់ជាតិ ហើយទាញពលរដ្ឋទម្លាក់ក្នុងនយោបាយជ្រុលនិយមខុសច្បាប់។
គួររំឭកផងដែរថា សម្រាប់ដំណើរជីវិតនយោបាយរបស់លោក សម រង្ស៊ី នៅត្រង់ថា មានមន្ត្រី សកម្មជន និងអ្នកគាំទ្រ ជាពិសេសអ្នកដែលស្មោះស័្មគ្រជាមួយគាត់ និងនៅក្បែរគាត់តែងជួបប្រទះទុក្ខសោក និងក្តីវិនាសអន្តរាយដោយសារតែរូបគាត់ជាអ្នកបង្កើតឡើង។ អ្នកខ្លះស្លាប់ អ្នកខ្លះរងរបួស អ្នកខ្លះជាប់គុក អ្នកខ្លះត្រូវនិរាស ប្រាស់ព្រាត់ក្រុមគ្រួសារ និងស្រុកទេស ចំណែកអ្នកខ្លះទៀតធ្លាក់ខ្លួនក្រតោកយ៉ាក ដោយសារតែដើរតាមនយោបាយរបស់លោក សម រង្ស៊ី។
លោក សម រង្ស៊ី គឺជាអ្នកនយោបាយអាត្មានិយមមួយរូប ព្រោះតែដើម្បីផលប្រយោជន៍ និងយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន បែរជាដើតួជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិនៅក្នុងករណីផ្សេងៗទៀត ដូចជាការជំរុញឱ្យបរទេសកាត់ផ្ដាច់ជំនួយ ដាក់ទណ្ឌកម្មផ្សេងៗ និងការជំរុញគាំទ្រឱ្យបរទេសដកប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗពីប្រទេសកម្ពុជាជាដើម។ ការប៉ុនប៉ងគ្រប់វិធីសាស្ត្រនិងគ្រប់មធ្យោបាយរបស់លោក សម រង្ស៊ី ដើម្បីតែមហិច្ឆតាអំណាច ហើយដែលមិនបានខ្វល់ខ្វាយអំពីសុខទុក្ខប្រជាជន និងជោគវាសនាប្រទេសជាតិទាំងប៉ុន្មានខាងលើនេះ គឺជាគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសដ៏កម្សត់មួយនេះ។ ដូច្នេះប្រជាពលរដ្ឋមិនគួរយកខ្លួនទៅពាក់ព័ន្ធជាមួយបុគ្គលរូបនេះនោះទេ៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


