ព័ត៌មានជាតិ
ចុះយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដចំនួន១៨នាក់ នៅស្ទឹងមានជ័យ២
ភ្នំពេញ ៖ នៅវេលាម៉ោង១៦និង៥០នាទីរសៀល ថ្ងៃទី១៥ខែមីនានេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះទៅយកសំណាកអ្នកពាក់ព័ន្ធជំងឺកូវីដ១៩ ខណៈដែលអ្នកវិជ្ជមានកូវីដ ត្រូវបាននាំយកទៅព្យាបាលកាលពីព្រឹកថ្ងៃទី១៥ខែមីនា។

តាមប្រភពពីលោកវរសេនីយ៍ឯក ម៉េង វិមានតារ៉ា អធិការនគរបាលខណ្ឌមានជ័យបានប្រាប់កម្ពុជាថ្មីថា ទីតាំងដែលក្រុមគ្រូពេទ្យចុះយកសំណាកអ្នកដែលពាក់ព័ន្ធនារសៀលថ្ងៃនេះ គឺស្ថិតនៅផ្ទះគ្មានលេខផ្លូវលំក្រុម៩ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះមនុស្សដែលត្រូវមកសំណាកមានចំនួន១៨នាក់ ក្នុងនោះមានស្រី១១នាក់។ លោកអធិការបានបញ្ជាក់ថា អ្នកពាក់ព័ន្ធទាំង១៨នាក់ ខាងលើនេះ ធ្លាប់ធ្វើការជាមួយអ្នកជំងឺកូវីដ១៩នៅខារ៉ាអូខេមួយកន្លែងក្នុងខណ្ឌទួលគោក។
លោកអធិការបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរលំនៅខាងលើសូមកុំមកអង្គុយលេងជាមួយអ្នកដែលគ្រូពេទ្យឲ្យសោះព្រោះអាចប្រឈមនិងឆ្លងជំងឺខ្លាំងណាស់។ បើមិនចាំបាច់សូមកុំចេញពីផ្ទះ៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


