ចរាចរណ៍
បុរសម្នាក់ បើករថយន្តឆ្លងផ្លូវ បញ្ចៀសទិស ត្រូវ Ford Raptor បុក រងការខូចខាតផ្នែកខាងក្រោយ
បុរសម្នាក់ បើករថយន្តព្រុសឆ្លងផ្លូវ បញ្ចៀសទិស ត្រូវរថយន្ត ១ គ្រឿងទៀត បើកស្របទិស បុក បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ រួចប្រកែកយកឈ្នះជាមួយម្ចាស់រថយន្ត Ford Raptor។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ កែង ៥៥ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកព្រុស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-4485 ចេញពីផ្លូវលេខ ៥៥ ឆ្លងផ្លូវព្រះសីហនុ គោលបំណងបត់ទៅផ្លូវ ៥៧ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុត្រូវរថយន្តម៉ាក Ford Raptor ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-9577 បើកបរក្នុងទិសដៅពីលិចទៅកើតស្របផ្លូវព្រះសីហនុ បុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


