ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កើនឡើងដល់៩៤នាក់នៅម៉ូសំប៊ិក ដោយសារព្យុះស៊ីក្លូន Chido
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសម៉ូសំប៊ិកនៅតំបន់អាហ្វ្រិកខាងកើតដោយសារព្យុះស៊ីក្លូនក៏កាចសាហាវ Chido បានកើនឡើងដល់៩៤នាក់។

ព្យុះស៊ីក្លូនដ៍សាហាវដែលបានបោកបក់នៅភាគខាងជើងប្រទេសម៉ូសំប៊ិកកាលពីមួយសប្តាហ៍មុន បានបណ្តាលឲ្យចំនួនអ្នកស្លាប់មានចំនួនកើនឡើងពី៧៣នាក់ដល់៩៤នាក់។ ជាមួយគ្នានេះប្រជុំកោះ Mayotte នៃមហាសមុទ្រឥណ្ឌា បានទទួលរងនូវឥទ្ធិពលដ៏ខ្លាំងនៃព្យុះនេះ ដោយមន្ត្រីនៅក្នុងទីក្រុង Mayotte ដែលជាទឹកដីក្រៅប្រទេសដ៏ក្រីក្របំផុតមួយរបស់ប្រទេសបារាំង ទើបតែអាចបញ្ជាក់បានត្រឹមតែ៣៥នាក់ប៉ុណ្ណោះដែលបានស្លាប់ដោយសារ Chido ប៉ុន្តែមានការភ័យខ្លាចថាអាចមានមនុស្សរាប់សិបនាក់បន្ថែមទៀតត្រូវបានសម្លាប់ដោយសារព្យុះនេះ។
លោក Olamide Harrison តំណាងអ្នកស្រុកម៉ូសំប៊ិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយកាលពីថ្ងៃពុធថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះឆ្នាំ២០២៤ ទំនងជាត្រូវបានកែសម្រួលធ្លាក់ចុះពីការព្យាករណ៍ពីមុនចំនួន ៤.៣% ដោយសារតែឥទ្ធិពលនៃព្យុះស៊ីក្លូន និងភាពចលាចលស៊ីវិលក្រោយការបោះឆ្នោត។ កាលពីខែតុលា លោក Daniel Chapo បេក្ខជននៃគណបក្សកាន់អំណាចរបស់ Mozambique Frelimo ត្រូវបានប្រកាសថាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី។
បន្ទាប់ពីបានបោកបក់លើប្រទេស ម៉ូសំប៊ិក ព្យុះស៊ីក្លូននេះបានផ្លាស់ប្តូរចូលទៅក្នុងប្រទេសម៉ាឡាវី បានសម្លាប់មនុស្ស ១៣ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនោះ។ អាជ្ញាធរបារាំងបាននិយាយថា ក្នុងពេលជាមួយគ្នានេះដែរខ្លួនក៏បានព្យាយាមផ្ដល់ជំនួយដល់ប្រជាជននៅក្នុងទឹកដីក្រៅប្រទេសរបស់បារាំង Mayonette ជាង ១៥០០នាក់ដែលបានរងរបួស ក្នុងនោះមានជាង២០០នាក់ធ្ងន់ធ្ងរ ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


