ព័ត៌មានអន្ដរជាតិ
ព្យុះស៊ីក្លូនកាត់ផ្ដាច់អគ្គីសនីដល់មនុស្សរាប់សែននាក់ ខណៈគ្រាប់បែក សម្លាប់មនុស្ស២នាក់នៅអាមេរិក
ព្យុះដ៏ខ្លាំងមួយបានបោកបក់មកលើរដ្ឋ Washington កាលពីថ្ងៃពុធដោយបានផ្តាច់ចរន្តអគ្គិសនីដល់មនុស្សរាប់សែននាក់ ខណៈកំពុងបង្កការបំផ្លិចបំផ្លាញដល់ការធ្វើដំណើរតាមដងផ្លូវ និងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង២នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី២១ខែវិច្ឆិកានេះ។

ដោយសារព្យុះនេះមនុស្ស២បានស្លាប់កាលពីថ្ងៃអង្គារ ហើយមនុស្សពីរនាក់ក៏បានរងរបួសផងដែរនៅពេលដែលដើមឈើមួយដើមបានធ្លាក់លើរ៉ឺម៉ករបស់ពួកគេនៅ Maple Valley ភាគអាគ្នេយ៍នៃទីក្រុង Seattle។ សាលារៀននៅទូទាំងភាគខាងលិចទីក្រុងវ៉ាស៊ីនតោនបានលុបចោលថ្នាក់រៀន ឬបានពន្យារពេលរៀនផងដែរ។
ព្យុះនេះមានកម្លាំងខ្យល់ព្យុះ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញដើមឈើ និងខ្សែភ្លើងពេញមួយយប់។ វាបានផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងអាជីវកម្មជាង ៦០០០០០ នៅ Washington, Southwest Oregon និង Northern California នេះបើយោងតាម Poweroutage.us ។
លោក Rich Otto អ្នកជំនាញឧតុនិយមនៅមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ NWS នៅទីក្រុង College Park រដ្ឋ Maryland បាននិយាយថា «ព្យុះកំពុងចាប់ផ្តើម»។ លោកបាននិយាយថាព្យុះនេះត្រូវបានគេហៅថា «ព្យុះស៊ីក្លូនគ្រាប់បែក(Bomb cyclone)»។ ព្យុះស៊ីក្លូនគ្រាប់បែកនេះនឹងកាន់តែខ្លាំងក្នុងរយៈពេល ២៤ ម៉ោង ឬតិចជាងនេះ នៅពេលដែលម៉ាស់ខ្យល់ត្រជាក់ពីតំបន់ប៉ូលប៉ះគ្នាជាមួយខ្យល់ត្រូពិចក្តៅនៅក្នុងដំណើរការដែលឧតុនិយមហៅថា bombogenesis ។

ក្រសួងឧតុនិយមបានចេញការព្រមាន និងឃ្លាំមើលជាច្រើននៅទូទាំងប៉ាស៊ីហ្វិកភាគពាយ័ព្យសម្រាប់ខ្យល់ខ្លាំង ការឃ្លាំមើលទឹកជំនន់ និងការព្រមាន និងរួមទាំងការព្រមានអំពីព្យុះផ្គររន្ទះពីភាគខាងជើង Washington ផងដែរ។
យោងតាមនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋ ព្យុះនេះកំពុងបកតាមដងផ្លូវ បណ្ដាលឲ្យដើមឈើរលំ និធ្វើឱ្យចរាចរណ៍ឆ្លងកាត់រដ្ឋមានភាពយឺតយ៉ាវ ហើយនាយកដ្ឋានបានចេញសេចក្ដីព្រមានអ្នកបើកបរយានយន្តឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមផ្លូវ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


