ព័ត៌មានជាតិ
មន្រ្តីជំនាញពន្យល់អត្ថន័យបច្ចេកទេស អគារជាប់គាំង និងគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ
បញ្ហាអគារជាប់គាំង និងគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលដាក់ចេញចំណាត់ការដោយបង្កើតក្រុមការងារពិសេសមួយ ដើម្បីជំរុញអគារជាប់គាំង និងគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ឲ្យបន្តសកម្មភាពវិនិយោគឡើងវិញ។
នៅខេត្តព្រះសីហនុបើតាមមន្រ្តីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានអះអាងថា មានអគារជាប់គាំងសរុប ៥២៧ អគារ ខណៈអគារដែលជាប់គាំងចំនួន ១០៣ អគារត្រូវបានទទួលការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល ដើម្បីចាប់ផ្ដើមបន្តដំណើរការសាងសង់ឡើងវិញ។

លោក អុឹម សុខធី ប្រធានលេខាធិការដ្ឋាន នៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ចំពោះគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។
លោកថា ចាប់តាំងពីឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ ពោលគឺរាល់គម្រោងវិនិយោគដែលបានផ្អាក ពន្យារ និងពុំមានសកម្មភាព ដើម្បីជំរុញការវិនិយោគឡើងវិញ។
ពាក់ព័ន្ធអគារជាប់គាំងនិងគម្រោងវិនិយោគជាប់គាំង លេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លោក អុឹម សុខធី បានធ្វើការពន្យល់ពីពាក្យបច្ចេកទេសនៃអគារជាប់គាំង និងគម្រោងវិនិយោគជាប់គាំង តាមរយៈ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលកំពុងដាក់ឲ្យអនុវត្តចំពោះគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


