សុខភាព
ទទួលទានខ្ទឹមសរាល់ថ្ងៃ ដឹងពីមហាអត្ថប្រយោជន៍ទំាងនេះដែរ?
ខ្ទឹមជាឱសថ! ពាក្យទាំងនេះ ត្រូវបានគេនិយាយតជំនាន់នៅអឺរ៉ុប ក៏ជាពាក្យល្បីល្បាញចេញពីគ្រូពេទ្យជនជាតិក្រិកបុរាណដែលត្រូវបានគេផ្តល់នាមថា បិតានៃថ្នាំបុរាណនៅលោកខាងលិច។

តាមពិតគឺវាចេញមកពីបទពិសោធន៍ ដែលគាត់ធ្លាប់ចេញវេជ្ជបញ្ជារយកខ្ទឹមសព្យាបាលជំងឺផ្សេងៗបានជោគជ័យ។
រីឯ វិទ្យាសាស្ត្រសម័យថ្មីនេះក៏រឹតតែបានបញ្ជាក់ពីផលជាច្រើនអំពីខ្ទឹមសចំពោះសុខភាពដែរ ពិសេសគឺពេលវាឆ្លងកាត់បំពង់រំលាយអាហារហើយ ក៏ធ្វើដំណើរពាសពេញរាងកាយនិងបញ្ចេញឥទ្ធិពលជីវសាស្ត្រដ៏ខ្លាំងក្លាផ្តល់សារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែមានកាឡូរីតិចណាស់ តែមានជីវជាតិចិញ្ចឹមសឹងមិនគួរឱ្យជឿ។ ត្បិតតែវាហាងនិងក្លិនខ្លាំងតែខ្ទឹមស សម្បូរទៅដោយវីតាមីន C វីតាមីន B6 និងម៉ង់ហ្គាណែសជួយការពារ ប្រឆាំងនឹងជំងឺផ្តាសាយទូទៅព្រមទំាងជួយជំរុញមុខងារនៃប្រព័ន្ធភាពស៊ាំផង។

ការសិក្សាដ៏ធំមួយដែលមានរយៈពេល ១២ សប្តាហ៍បានរកឃើញថាការបន្ថែមខ្ទឹមសប្រចាំថ្ងៃក្នុងរបបអាហារ បានកាត់បន្ថយជំងឺផ្តាសាយក្នុងអាកាសធាតុអាក្រក់ បាន ៦៣% បើប្រៀបធៀបទៅនឹងការប្រើថ្នាំ placebo (ប្រភព 6Trusted) ។
ចំណែកដែលថា ខ្ទឹមសអាចកាត់បន្ថយសម្ពាធឈាម ជំងឺសរសៃឈាម ការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល ពិតជាត្រូវបានគេជឿជាក់ ដោយសារគ្រាប់ខ្ទឹមមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការកាត់បន្ថយសម្ពាធឈាមចំពោះអ្នកដែលមានជំងឺលើសឈាម (ប្រភព 9Trusted ) ។ ជាក់ស្តែង តាមការសិក្សា ខ្ទឹមសពី ៦០០ ទៅ ១.៥០០ មីលីក្រាមមានប្រសិទ្ធភាពដូចថ្នាំ Atenolol មួយប្រអប់ដែលអាចកាត់បន្ថយសម្ពាធឈាមបានដល់២៤ សប្តាហ៍ (ប្រភព 12Trusted) ។

ខ្ទឹមស ក៏ថែមទំាងចូលទៅបំផ្លាញ កម្រិតកូលេស្តេរ៉ុល បន្ថយហានិភ័យនៃជំងឺបេះដូង បន្ទាបជាតិខ្លាញ់ ប្រឆាំងអុកស៊ីតកម្ម ការពារជំងឺវង្វេងស្មារតី ពន្យារដំណើរការចាស់ជរាកាត់បន្ថយហានិភ័យនៃជំងឺខួរក្បាលទូទៅ ដូចជាជំងឺភ្លេចភ្លាំង ជំងឺវង្វេង (ប្រភព 21Trusted, ប្រភព 22Trusted) ។
ការសិក្សាផ្សេងទៀតបានបង្ហាញថាការអស់កម្លាំងក្រោយការធ្វើលំហាត់ប្រាណ ក៏អាចត្រូវបានកាត់បន្ថយដោយឥទ្ធិពលនៃខ្ទឹមសដែរ។
ស្ត្រីដែលអស់រដូវ ទទួលទានខ្ទឹមសស្ងួតមួយគ្រាប់ជារៀងរាល់ថ្ងៃ ៗ ស្មើជួយបំពេញកង្វះអរម៉ូនអ៊ឹស្ត្រូសែន (ប្រភព 30Trusted) បង្កឱ្យមានឥទ្ធិពលល្អចំពោះសុខភាពឆ្អឹងស្ត្រីវ័យចាស់ផង។
អាហារដូចជាខ្ទឹមសនិងខ្ទឹមបារាំងក៏អាចមានប្រសិទ្ធិភាព ពន្យាការវិវត្តរ៍នៃជំងឺរលាកសន្លាក់ឆ្អឹងផងដែរ៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ ញ៉ាំអាហារតិច កាឡូរីមិនគ្រប់គ្រាន់ ធ្វើឲ្យប៉ះពាល់សុខភាពច្រើនយ៉ាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


