ព័ត៌មានជាតិ
ក្រសួងអប់រំ៖ កម្មវិធីប្រកួតអប់រំបង្កើតហ្គេម បង្ហាញពីសមត្ថភាពក្មេងស្រីក្នុងបច្ចេកវិទ្យា
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ បានផុសនៅលើទំព័រហ្វេសប៊ុកផ្លូវការថា “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ កម្មវិធីអប់រំបង្កើតហ្គេម” ផ្លាស់ប្តូរក្មេងស្រីពីអ្នកប្រើប្រាស់បច្ចេកវិទ្យាមកជាអ្នកបង្កើតប្រកបដោយនវានុវត្តន៍។

បើតាមក្រសួងអប់រំ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់មូលដ្ឋានគ្រឹះនៃការអប់រំបច្ចេកវិទ្យាដល់ក្មេងស្រី លើកកម្ពស់ការចូលរួម និងការឈោងចាប់អាជីព កាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា បញ្ជ្រាបឧស្សាហកម្ម Game Education ក្នុងវិស័យអប់រំ កែប្រែក្មេងស្រីមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែក្លាយជាអ្នកបង្កើតប្រកបដោយនវានុវត្ត។

កម្មវិធីប្រកួតថ្នាក់ជាតិនេះ រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វ ដែលជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិលេីកទី១ នៅកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ១០០នាក់ នៅថ្ងៃទី២៨ ខែធ្នូ។ កម្មវិធីនេះមានការចូលរួមប្រកួតពី៣៥ក្រុម មកពីសាលាគោលដៅអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋានចំនួន៤០សាលា។

បន្ទាប់ពីធ្វើការចម្រាញ់ក្រុមដែលបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័តចំនួន៨ក្រុម ដោយចែកចេញពីរកម្រិត ៤ក្រុមអនុវិទ្យាល័យ និង ៤ក្រុមទៀតកម្រិតវិទ្យាល័យ មកពីខេត្តចំនួន ៥ គឺ សៀមរាប បាត់ដំបង ស្ទឹងត្រែង តាកែវ និងកំពង់ចាម។ សម្រាប់ ក្រុមដែលបានជ័យលាភីកម្រិតអនុវិទ្យាល័យ គឺក្រុម SAMAKY មកសាលាអនុវិទ្យាល័យ ហ៊ុន សែន សាមគ្គី ខេត្តស្ទឹងត្រែង។ ចំណែក ក្រុមដែលបានជ័យលាភីកម្រិតវិទ្យាល័យគឺក្រុម Small Tec មកសាលាវិទ្យាល័យ សុខ អាន សំរោង ខេត្តតាកែវ។ រីឯ ក្រុមជ័យលាភី ប្រជាប្រិយភាព ផ្កាត្បូងទទឹម មកពីសាលាអនុវិទ្យាល័យ សុខអាន ចំបក់បិទមាស។ នេះបើតាមការផ្សាយរបស់ក្រសួងអប់រំ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


